រថយន្ត​ហ៊ីយ៉ាន់ដាយ​ ចុះ​ចំណោទ​​ក្រឡាប់​ស្លាប់​២​ របួស​៣ ​នៅ​ស្រុក​បទុម​សាគរ

កោះកុង ​៖ ​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេងទៀត​បាន​រង​របួស ក្រោយពី​រថយន្ត​​ហ៊ីយ៉ាន់ដាយ​មួយ​គ្រឿង​ក្រឡាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ​ថ្ងៃ​ទី​៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្លូវ​អន្ទង់អាំង​ស្ថិត​ក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង។

លោក​សុខ ​ថន​ អធិការ​នគរបាល​ស្រុក​បទុម​សាគរ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ មិថុនា នេះ​ មាន​រថយន្ត ប្រភេទ​សាំ​យ៉ុង​មួយ​គ្រឿង​ទម្ងន់​២​តោន ដឹក​ផ្ទាំង​ប៉ាណូ​តាំង​ពិព័រណ៍​ បាន​រអិល​ក្រឡាប់​នៅ​ចំណុច​អន្ទង់អាំង បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​នៅ​ក្នុង​រថយន្ត​បាន​ស្លាប់​ភ្លាមៗ និង​៣​នាក់​ផ្សេងទៀត​រងរបួស​។​

​ បើតាម​លោក​អធិការ​ថា ករណី​នេះ ​គឺ​រថយន្ត​នោះ​ក្រឡាប់​ដោយ​ខ្លួនឯង ដែល​ប្រហែលជា​អ្នកបើកបរ​មិនសូវ​ស្គាល់​ភូមិសាស្ត្រ។

ក្រោយ​កើតហេតុ អ្នក​រង​របួស​ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​សាកសព ​កំពុង​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក៕