៧ វិធី​រួមភេទ​ឱ្យបាន​ដល់​កំពូល​

Videos


បើចង់ឱ្យការរួមភេទប្រព្រឹត្តិទៅបានយ៉ាងរំជើបរំជួលជាមួយដៃគូស្នេហានោះមិនមែនជារឿងពិបាកឬអាថ៌កំបាំងទៀត សោះឡើយ ។ ចង់ឱ្យការរួមភេទអាចប្រព្រឹត្តិទៅបានយ៉ាងរលូនល្អនោះលោកអ្នកអាចអនុវត្តនូវវិធី ៧ យ៉ាងដូចខាងក្រោមនេះបានព្រោះថាសុទ្ធសឹងជាក្បួនវិធីពិសេសៗដែលជួយឱ្យការរួមភេទកាន់តែផ្អែមល្ហែមនិងកក់ក្តៅថែមទៀត ។

៧ វិធី​រួមភេទ​ឱ្យបាន​ដល់​កំពូល​

*ក្បាច់ដែលចូលចិត្ត
វាមិនមែនជារឿងប្លែកទៀតទេដែលស្ត្រីចាំបាច់ត្រូវតែបើកចិត្តនិយាយជាមួយលោកប្តីរឿងបញ្ហាលើគ្រែ។បើចំណុច
ណាមួយដែលអ្នកមិនពេញចិត្តឬកើតការរកាំចិត្តត្រូវតែដោះស្រាយគ្នាឱ្យដាច់ស្រេច។ពិសេសជាងនេះទៀតការដែល
ស្ត្រីហ៊ាននិយាយពីគម្រោងការក្នុងការរួមភេទប្រើក្បាច់ពិសេសៗក្នុងថ្ងៃឈប់សម្រាកឬថ្ងៃដែលលោកអ្នកចាត់ទុកថាជាថ្ងៃពិសេសផងកាន់តែជួយឱ្យរំជើបរំជួលទ្វេរដងឡើង។ត្រូវចងចាំថាការប្រើក្បាច់ដែលយើងពេញចិត្តវាមិនត្រឹមជួយឱ្យទទួលបានសេចក្តីសុខទេប៉ុន្តែវាក៏ជួយឱ្យមានផ្អែមល្ហែមផង ។

*ឱបក្រសោបផ្អល់ភាពកក់ក្តៅនៅពេលចុងបញ្ចប់
បើសិនអ្នកមិនបានរួមភេទនៅកន្លែងទីសាធារណៈទេនោះអ្នកចាំបាច់ត្រូវតែចំណាយពេលវេលាខ្លះក្នុងការអោបក្រ
សោបគ្នាខ្លះដើម្បីបន្ថែមភាពកក់ក្តៅក្រោយបញ្ចប់កិច្ចការនេះទៅ។ត្រូវចងចាំថាការអោបក្រសោបព្រមជាមួយសម្តីផ្អែម
ល្ហែមក្រោយការរួមភេទបញ្ចប់ទៅវានោះនឹងជួយឱ្យស្ត្រី្កាន់តែទទួលបាននូវភាពកក់ក្តៅនិងមានភាពស្រស់ស្រាយថែមទៀត ។

*រួមរក្សក្នុងក្រសែទឹក
ក្នុងខណៈពេលដែលអាកាសធាតុក្តៅហេតុនេះបើយើងមានឱកាសល្អអាចរួមភេទក្រោមក្រសែទឹកក៏ជាវិធីមួយទៀត
ដែលអាចជួយបន្ថែមរស់ជាតិស្នេហាកាន់តែផ្អែមល្ហែមនិងទទួលអារម្មណ៍ថាកាន់តែប្លែក ។ ការរួមរក្សមួយបែបនេះ អាចធ្វើបានទាំងនៅក្រោមផ្កាឈូកនិងពិសេសក្នុងអាងងូតទឹកកាន់តែពិសេសទ្វេរដងឡើង។ អ្នកសាកល្បងគិតមើលថានៅពេលស្ថិតក្នុងទឹកត្រជាក់បែបនេះរសជាតិស្នេហានឹងដល់កម្រិតណា ។

*កុំផ្ចិតផ្ចង់តែកន្លែងពិសេសៗខ្លាំងពេក
មនុស្សជាច្រើនតែងយល់ឃើញថាការរួមភេទដែលមិនអាចឈានដល់ចំណុចកំពូលនោះជាកំហុសយ៉ាងធំធេងណាស់
ហេតុនេះគេទើបធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឱ្យឈានដល់ចំនុចនេះ។ អ្នកខ្លះដោយសារផ្តើមចេញពីបញ្ហានេះដែរទើបបាន ព្យាយាមធ្វើការបំបោសអង្អែលតែកន្លែងប្រដាប់ភេទព្រោះយល់ឃើញថាជាចំណុចតែមួយគត់ដែលអាចធ្វើឱ្យដៃគូរួម ភេទឈានដល់ចំណុចកំពូលឆាប់រហ័សបំផុតព្រោះតែបញ្ហានេះដែរទើបធ្វើឱ្យពេលខ្លះកើតការនឿយណាយឬកើតការតានតឹងអារម្មណ៍ឡើង ហេតុនេះទើបការរួមភេទពេលខ្លះស្ត្រីមិនអាចឈានដល់ចំណុចកំពូលដែលបង្កើតជាបញ្ហាកាន់តែច្រើនឡើង ។

*ចេះប្រើមាត់ខ្លះ
សម្រាប់ស្ត្រីដែលមិនធ្លាប់ប្រើមាត់ក្នុងការរួមភេទសោះនាពេលនេះអាចគាស់តម្រាថ្មីមកប្រើប្រាស់វាវិញខ្លះបានហើយ ។ការប្រើមាត់វាមិនមែនជារឿងអាក្រក់ឬជារឿងគួរឱ្យខ្ពើមរអើមនោះឡើយព្រោះថាវិធីនេះកាន់តែជួយបង្កើនរសជាតិ
ជាមួយដៃគូរបស់អ្នកមានភាពត្រេកត្រអាលនិងវាកាន់តែជំរុញដល់ចំណង់ចង់សេពរស់ជាតិបែបនេះកាន់តែច្រើនថែមទៀត ។

*រួមភេទដែលជឿជាក់
នៅពេលការរួមភេទដែលជឿជាក់ខ្លួនឯងគ្រប់ក្បាច់នោះវាប្រសើរជាងការរួមភេទដែលខ្វះជំនឿជឿជាក់ខ្លួនឯង ។ត្រូវ ចងចាំថាបើកាលណាយើងមានជំនឿខ្លួនឯងថាអាចធ្វើឱ្យដៃគូពេញចិត្តនិងមានការតាំងចិត្តនោះទីបំផុតរាល់ការរួម
ភេទតែងទទួលលទ្ធផលល្អជានិច្ច ។

*នៅឱ្យឆ្ងាយពីកន្លែងគ្រោះថ្នាក់
ការរស់នៅជីវិតប្រចាំថ្ងៃរបស់មនុស្សយើងពេលខ្លះក៏តែងនៅកៀកក្បែរនឹងកន្លែងគ្រោះថ្នាក់យ៉ាងដូចជាការរួមភេទត្រូវ រកកន្លែងសុវត្តិភាពដោយមិនត្រូវរួមភេទព្រោះតែពេលវេលាហុចឱ្យឬមានឱកាសនោះទេ។ការរួមភេទដើម្បីឱ្យតែបានៗឬកន្លែងដែលពុំមានសុវត្តិភាពតែងបង្កឱ្យមិនមានអារម្មណ៍ពេញទីហើយពេលខ្លះនៅប្រឈមជាមួយត្រូវគេថតរូបភាពផ្សព្វផ្សាយដែលជាក្តីអាម៉ាសមួយធំធេងណាស់។ហេតុនេះការរួមភេទដ៏ល្អបំផុតក្រៅពីកន្លែងដែលមានសុវត្តិភាពល្អហើយយើងចាំបាច់ត្រូវតែជាកន្លែងដែលម្នាក់ៗពេញចិត្តថែមទៀត។ត្រូវចងចាំថាសេចក្តីសុខមួយនេះនៅពេលយើងទទួលបានពេញទី ការនឿយណាយក៏តែងមិនងាយបាត់បង់ទៅវិញដែរ ៕ ដេប៉ូ(Spicy)