Paris​ រង​គ្រោះ​ព្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​ដែល​មិន​ធ្លាប់​មាន​ជាង​៣០​ឆ្នាំ​មក​ហើយ​

​បណ្តាញសារព័ត៌មាន​របស់​បារាំង​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ ផ្នែក​ជា​ច្រើន​ រួម​ទាំង​តំបន់​ Tour​ Eiffel​ ផង​ នៃ​ទី​ក្រុងប៉ារីស​(Paris)​ប្រទេស​បារាំង​ ដែល​ជា​ឋានសួគ៌​ទេសចរណ៍​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​ កំពុង​រង​គ្រោះ​ព្រោះ​ជំនន់​ទឹកភ្លៀង​មិន​ធ្លាប់​មាន​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​ ខណៈ​ដង​ទន្លេ​សែន​(Seine)​កណ្តាល​ទី​ក្រុងប៉ារីស​ កម្ពស់​ទឹកបាន​កើនឡើង​រហូត​ដល់​៦,៥០​ម៉ែត្រ​លើស​ពី​កម្រិត​ប្រកាស​អាសន្ន​ ។​

​អាជ្ញាធរ​បារាំង​បាន​សម្រេច​បិទផ្លូវ​ក្រោម​ដី​ និង​ទីកន្លែង​ទេសចរណ៍​ល្បីៗ​ជា​ច្រើន​ទៀត​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ ក្នុង​ហេតុការណ៍​គ្រោះ​ទឹកជំនន់​មក​ពី​សម្ពាធ​ទាព​ បង្ក​ឲ្យ​ធ្លាក់​ភ្លៀង​គ្របដណ្តប់​ទីក្រុង​ជា​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ ។​

​គួរ​រំលឹក​ជូន​ថា​ ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ធ្លាប់​ទទួល​រង​គ្រោះ​នូវ​ទឹកជំនន់​ចំនួន​៤​លើក​ហើយ​ក្នុង​រយៈពេល​១០៦​ឆ្នាំ​មកនេះ​ គឺ​ ៖​ -​លើក​ទី​១​ឆ្នាំ​១៩១០​ កម្ពស់​ទឹក​ឡើង​ដល់​៨,៦២​ម៉ែត្រ​ ធ្វើ​ឲ្យ​បង្ក​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ស្មើនឹង​ប្រមាណ​៤០០​លាន​ហ្វ្រ​ង់​(​លុយ​បារាំង​)​ -​លើក​ទី​២​ឆ្នាំ​១៩៥៥​ កម្ពស់​ទឹក​ឡើង​ដល់​៧,១២​ម៉ែត្រ​,​ -​លើក​ទី​៣​ឆ្នាំ​១៩៨២​ កម្ពស់​ទឹក​ឡើង​ដល់​៦,១៨​ម៉ែត្រ​ និង​លើក​ទី​៤​ឆ្នាំ​២០១៦​នេះ​ កម្ពស់​ទឹក​ឡើង​ដល់​កម្រិត​៦,៥០​ម៉ែត្រ​ គឺ​ខ្លាំង​ជាង​ឆ្នាំ​១៩៨២​ទៅ​ទៀត​ ៕​

Related