ស្ត្រី​ចិត្ត​ស្លុយ​ គ្រាន់​តែ​គេ​និយាយ​ភាសា​​ចិន​កុកងឺ​ក្នុង​រថភ្លើង​ក៏​​វាយ​​គ្នា​ដែរ

បើយោងតាមសេចក្ដីរាយការណ៍របស់ Shanghailist បានឲ្យដឹងថា និស្សិតជនជាតិចិន២ នាក់ត្រូវបានស្រីម្នាក់វាយឲ្យរងរបួសព្រោះតែពួកគេបាននិយាយភាសាចិនកុកងឺនៅក្នុងរថភ្លើង។ និស្សិតដែលត្រូវបានគេវាយឲ្យរងរបួសនោះម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Xiaolin Shi និងម្នាក់ទៀតគឺជាមិត្តភ័ក្ដិប្រុសរបស់នាង ដែលពួកគេទាំងពីរគឺជានិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យប្រចាំរដ្ឋ Arizona ។

ប្រភពដដែលបានរៀបរាប់ថានៅពេលដែល Xiaolin Shi កំពុងតែជជែកជាមួយមិត្តភ័ក្ដិប្រុសរបស់នាងនៅលើរថភ្លើងជាភាសាចិនកុកងឺ ស្រាប់តែនារីអាយុ ២២ ឆ្នាំម្នាក់ដែលមានឈ្មោះថា Kalie Rutledge បាននិយាយដោយកំហឹងទៅកាន់ពួកគេថា “យើងមិននិយាយភាសាចិននោះទេ បិទមាត់របស់ពួកឯងទៅ !” បន្ទាប់មកនារីរូបនោះក៏បាននិយាយទៅកាន់ Shi ថា “នែ ! ស្រីចង្រៃ ប្រកាច់ត្រឡប់ទៅប្រទេសចិនវិញទៅ” ។

ក្រោយមកនិស្សិតជនជាតិចិនទាំង ២ ក៏បានព្យាយាមចាកចេញពីរថយន្តភ្លើងនៅចំណងបន្ទាប់ ប៉ុន្តែនារីម្នាក់នោះបែរជាដើរសំដៅមកពួកគេទាំង ២ រួចវាយ Shi មួយដៃចំកណ្ដាលមុខ ដួលនៅក្នុងរថភ្លើង មិនត្រឹមតែប៉ុណ្ណោះនាងក៏បានបន្តវាយទៅលើមិត្តភ័ក្ដិប្រុសរបស់ Shi មួយដៃផងដែរមុនពេលចាកចេញ។

កញ្ញា Shi បាននិយាយប្រាប់កាសែត Chinadaily ថា “បន្ទាប់ពីរងការវាយប្រហារពីនារីមិនដែលស្គាល់នោះមក នាងបានបាត់បង់ស្មារតីអស់រយៈពេល ២ ទៅ ៣ វិនាទី ពេលដែលនាងតាំងស្មារតីបានវិញ នាងសង្កេតឃើញថាផ្ទៃមុខរបស់ខ្លួនពោរពេញទៅដោយឈាមទៅហើយ” ។ នាងបានបន្តថា ” នាងប៉ានស្មានថាការវាយប្រហារមកលើរូបនាងគឺជាការរើសអើងជាតិសាសន៍ 100%, វាមិនមែនជារឿងគំនុំនោះទេ ពីព្រោះនាងមិនដែលស្គាល់ និងធ្លាប់បានឃើញនារីរូបនោះពីមុនមកទេ។

នៅយប់កើតហេតុ Kalie Rutledge ដែលជាជនល្មើសក៏ត្រូវបានប៉ូលិសចាប់ពីពីបទបង្ករបួសស្នាម ផងដែរ៕

ប្រភព ៖  
ប្រែសម្រួល ៖ ជលស័យ


  • ស្ត្រី​ចិត្ត​ស្លុយ​ គ្រាន់​តែ​គេ​និយាយ​ភាសា​​ចិន​កុកងឺ​ក្នុង​រថភ្លើង​ក៏​​វាយ​​គ្នា​ដែរ已关闭评论
  • 67 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:ជីវិតនិងសង្គម
Tags: