រថយន្តដឹកឆាកតន្រ្តី ក្រឡាប់ ស្លាប់និងរបួស៩នាក់ នៅចំណោតអន្ទង់អាំង ខេត្តកោះកុង

ខេត្តកោះកុង ៖ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០១៦ តាមបណ្ដោយ ផ្លូវជាតិលេខ៤៨ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតក្នុងភូមិជីមៀល ឃុំអណ្ដូង ទឹកស្រុកបុទុមសាគរខេត្តកោះកុងរថយន្តដឹកឆាកតន្រ្តីមកប្រគុំនៅខេត្តកោះកុង មួយគ្រឿង បានក្រឡាប់បណ្តាលអោយស្លាប់និងរបួស៩នាក់ ។

លោក សុខ ផន អធិការប៉ូលិស ស្រុកបុទុមសាគរប្រាប់ថា រថយន្តដែលក្រឡាប់ គឺម៉ាកហ៊ីយ៉ាន់ដាយដឹកឆាកតន្រ្តីពីភ្នំពេញឆ្ពោះមកកាន់ទីរួមខេត្តកោះកុងដើម្បី ប្រគុំតន្ត្រី ក្រុមហ៊ុនស្រាបៀរហ្គែនស៍ប៊ើក បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ ដោយខ្លួនឯង ខណះឡើងចំណោតបណ្តាលអោយបុរស២នាក់ បានស្លាប់ និង បុរស3នាក់ទៀត រងរបួសធ្ងន់ធ្ងរនិង៤នាក់ទៀតរួចផុតពីគ្រោះថ្នាក់មិនមាន រង របួសអ្វីធ្ងន់ធ្ងរនោះទេ៕

រថយន្តដឹកឆាកតន្រ្តី ក្រឡាប់ ស្លាប់និងរបួស៩នាក់ នៅចំណោតអន្ទង់អាំង ខេត្តកោះកុង

រថយន្តដឹកឆាកតន្រ្តី ក្រឡាប់ ស្លាប់និងរបួស៩នាក់ នៅចំណោតអន្ទង់អាំង ខេត្តកោះកុង រថយន្តដឹកឆាកតន្រ្តី ក្រឡាប់ ស្លាប់និងរបួស៩នាក់ នៅចំណោតអន្ទង់អាំង ខេត្តកោះកុង