ការពិតនៃការផឹក​ទឹក​ឲ្យ​បាន 8 កែវ​ក្នុង​មួយ​ថ្ងៃ

ទឹកគឺមានសារសំខាន់ជាងអ្វីទាំងអស់នៅលើភពផែនដី ហើយ​គ្មាននរណា​ម្នាក់​អាច​រស់​នៅ​ដោយ​គ្មាន​ទឹក​បាន​ទេ ឲ្យ​តែ​របស់​មាន​ជីវិត​គឺ​ត្រូវ​ការ​ទឹក​ទាំងអស់។ សំរាប់មនុស្សវិញត្រូវតែបរិភោគទឹកស្អាតជានិច្ច ទើប​មិន​អាចបង្កជាជំងឺផ្សេងៗបាន។ តើមិត្តអ្នកអានផឹកទឹកប៉ុន្មានកែវក្នុងមួយថ្ងៃ ?

ការពិតនៃការផឹក​ទឹក​ឲ្យ​បាន 8 កែវ​ក្នុង​មួយ​ថ្ងៃ

យោងតាមការណែនាំរបស់ដុកទ័រម្នាក់នៅទីក្រុង Glasgow លោកស្រី Margaret McCartney ដែល​គាត់​ធ្វើការនៅ The Medical Journal BMJ បានណែនាំពីការប្រើប្រាស់ទឹក និ​ង​អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​ទឹក។ អ្នកកុំគិតថាការផឹកទឹកគ្រាន់តែបន្ទោរបង់ឲ្យសោះ ទឹកសំខាន់ខ្លាំងណាស់ សរីរាង្គផ្សេងៗ​នឹង​ទាញ​យកផលប្រយោជន៍ពីទឹកដែលយើងបានទទួលទានទៅចិញ្ចឹម, បង្កើនថាមពល និងការលូតលាស់​របស់​យើង។ ហើយទឹកនោមគ្រាន់តែជាសារធាតុពុលដែលទឹកលាងចេញពីក្នុងខ្លួនយើងមកតែប៉ុណ្ណោះ បើសិនជាយើងខ្វះជាតិទឹកច្បាស់មានបញ្ហាធ្ងន់ធ្ងរជាច្រើនសំរាប់សុខភាពយើង។

បើសិនជាអាចអ្នកគួរតែទទួលទានទឹកឲ្យបាន 8 កែវក្នុងមួយថ្ងៃ ដើម្បីឲ្យសរីរាង្គផ្សេងៗទទួលបានជាតិ​ទឹក​គ្រប់​គ្រាន់ ហើយទឹកអាចសំរួលដល់ក្រពះ, ពោះវៀន ដែលធ្វើឲ្យការរំលាយអាហារបានកាន់តែប្រសើរ ជា​ពិសេសនោះទឹកអាចការពារកុំឲ្យធាត់បានទៀតផង។ បើអ្នកផឹកទឹកបានកាន់តែច្រើន​ជាងរៀង​រាល់ថ្ងៃ​កាន់​តែ​ល្អ ហើយក៏អាចជៀសឆ្ងាយពីជំងឺតម្រងនោមផងដែរ។ ទឹកអាចរក្សាកំដៅនៅក្នុង​ខ្លួន​មនុស្ស​មិន​ឲ្យ​ឡើង​​កំដៅ​ខ្លាំងពេក ឬត្រជាក់ពេក គឺសមល្មមអាចឲ្យយើងធន់នឹងអាកាសធាតុតាមតំបន់ផ្សេងៗបាន។

ដោយសារតែទឹកមានសារសំខាន់ទើបមានពត៌មានជាច្រើន និងគ្រូពេទ្យជាច្រើនតែងតែរំលឹក និងណែនាំ​ឲ្យ​មនុស្សគ្រប់គ្នាទទួលទានទឹកឲ្យបានច្រើន ដើម្បីការពារកុំឲ្យកើតជំងឺផ្សេងៗ។ ទោះមនុស្សចាស់ឬក្មេង​ក៏ដោយត្រូវតែទទួលទានឲ្យបានច្រើន និងគ្រប់ពេល ទើបសុខភាពយើងកាន់តែប្រសើរ ហើយឈ្នះ​ជំងឺ​នានា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ការពិតនៃការផឹក​ទឹក​ឲ្យ​បាន 8 កែវ​ក្នុង​មួយ​ថ្ងៃ

  • ដោយ: Hong
  • 11:11 PM, 23 May
  • ប្រភព: LT News
  • Tag: សុខភាព