ទេព​ឥន្ទ្រីយ៍​សេនា​ក្លាហាន (ភាគ​ទី​១) ចេញ​ផ្សាយក្ដៅៗ​ព្រឹក​នេះ!

ភាគ​ទី​១

ពិឃាដ​ជន​ក្បត់​នៅ​លើ​វាល​ទឹកកក
ជួរ​ភ្នំ​ឆើតឆាយ​វិមាន​ស្អាត ផ្ទៃ​ផឹក​សាយសាធ​ហូរ​ប្រណីត
ឈ្លក់​ចិត្ត​សប្បាយ​វង្វេង​គិត ក្រុង​ហានស្មាន​ពិត​ថា​ទានចូវ

 
កំណាព្យ​ខាង​លើ​នេះ​តំណាល​អំពី​ឧប្បត្តិហេតុ​មួយ​ដែល​កើត​មាន​ឡើង​កាល​ពី​ប្រាំ​រយ​ឆ្នាំ​មុន។ នា​សម័យ​នោះ ​ប្រទេស​ចិន​នៃ​រជ្ជកាល​សុងឆាវ​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​យ៉ាង​ដុនដាប​បំផុត។ ជនជាតិ​ជិនកួក​បាន​ឆ្លៀត​ឱកាស​នោះ​នាំ​រេហ៍ពល​ចូល​មក​លុកលុយ​ឈ្លានពាន​ទឹកដី​ចិន ហើយ​ចាប់​យក​ព្រះ​ចៅវិយឈាន​នាំ​ទៅ​ស្រុក​វា។ ព្រះចៅ​កៅជុង​ដែល​ឡើង​សោយរាជ្យ​តំណ​ពី​ព្រះ​ចៅ​វិយឈាន​បាន​ចាក​ចេញ​ពី​រាជធានី​ចាស់ (ទានចូវ) ទៅ​តាំង​រាជធានី​ថ្មី​នៅ​ស្រុក​ហានចូវ។

 

នៅ​កំឡុង​ពេល​នោះ​ ទឹកដី​ប្រទេស​ចិន​ពាក់​កណ្ដាល​បាន​ធ្លាក់​ទៅ​លើ​អំណាច​ជិះជាន់​នៃ​ជនជាតិ​ជិនកួក​ ព្រះ​ជៅ​កៅជុង​គួរ​ណាស់​តែ​រិះរក​មធ្យោបាយ​ណា​មួយ​ដើម្បី​រំដោះ​ទឹកដី​មាតុភូមិ​ឱ្យ​ផុត​ពី​សេចក្ដី​ទុក្ខ​វេទនា តែ​ពុំ​មែន​ដូច្នោះ​សោះ ព្រះ​ចៅ​កៅជុង​បែរ​ជា​ខ្លបខ្លាច​ជនជាតិ​ជិនកួក​ដូច​សត្វ​ខ្លា​ទៅ​វិញ មិន​តែ​ប៉ុណ្ណោះ​សោត​ព្រះ​ចៅ​អង្គ​នេះ​ព្រម​ទាំង​ជឿ​តាម​ពាក្យ​បោកប្រាស់​របស់​ជន​ក្បត់​ឈ្មោះ​ឈិនឃុយ ហើយ​បាន​បញ្ជា​ឱ្យ​គេ​ទៅ​ចាប់​យក​​មេ​ពល​សេនា​ស្នេហា​ជាតិ​ឈ្មោះ​ង៉ាកហ៊ុយ ដែល​កំពុង​តែ​ធ្វើ​ការ​តស៊ូ​នឹង​ជន​ជាតិ​ជិនកួក​យ៉ាង​សកម្ម​បំផុត​នោះ​យក​មក​ប្រហារ​ជីវិត​ដោយ​ឥត​ត្រាប្រណី។

 

គំនិត​ប្រាសចាក​សីលធម៌​និង​អំពើ​ដ៏​សាហាវ​ឃោរឃៅ​នេះ បាន​បណ្ដាល​ឱ្យ​ប្រជារាស្ត្រ​ចិន​ទូទាំង​ប្រទេស​មាន​ការ​រំជើប​រំជួល​ក្ដៅ​ក្រហាយ ហើយ​ឈឺចាប់​ក្នុង​ចិត្ត​ស្ទើរ​ប្រេះ​ទ្រូង​គ្រប់​គ្នា ជា​ពិសេស​គឺ​ប្រជារាស្ត្រ​ចិន​ដែល​រស់​នៅ​ក្រោម​ការ​ជិះ​ជាន់​នៃ​ជន​ជាតិ​ជិនកួក ដែល​កំពុង​តែ​លិចលង់​ក្នុង​សមុទ្រ​ទុក្ខ​យ៉ាង​ធំ​ល្ហល្ហេវ​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​បាន​ដល់​ត្រើយ​សុភមង្គល​ឡើយ។ ការ​បាត់បង់​នូវ​ជីវិត​អ្នក​ក្លាហាន​ស្នេហា​ជាតិ​នេះ ធ្វើ​ម្ដេច​ឡើយ​មិន​ឱ្យ​គេ​រាល់​គ្នា​កើត​ទុក្ខ​ចំបែង​ចិត្ត?…

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីយ៍​សេនា​ក្លាហាន (ភាគ​ទី​១) ចេញ​ផ្សាយក្ដៅៗ​ព្រឹក​នេះ!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ