បទខ្មែរលើកដំបូងរបស់ រ៉េត ហ៊្សូសាណា នៅក្នុងកម្មវិធី The Voice Cambodia យប់នេះ ធ្វើឱ្យអ្នកគាំទ្រអស់មន្ទិលសង្ស័យ(មានវីដេអូ)

(ភ្នំពេញ)៖ កញ្ញា រ៉េត ហ៊្សូសាណា បានបង្ហើរសំនៀងជាភាសាខ្មែរលើកដំបូងក្នុងបទ «ទីនេះមានមនុស្សខូចចិត្ត» ដ៏អន្លង់អន្លោច នៅវគ្គ Live Show សប្តាហ៍ទី៤ របស់កម្មវិធី The Voice Cambodia រដូវកាលទី២ នាយប់ថ្ងៃអាទិត្យនេះ ដែលជាមូលហេតុធ្វើឱ្យអ្នកគាំទ្ររបស់នាង អស់មន្ទិលសង្ស័យ ក៏ដូចជាបញ្ចប់ការរិះគន់កន្លងមក។

រ៉េត ហ៊្សូសាណា ជាយុវតីដែលមានទេពកោសល្យខ្ពស់ ក្នុងការច្រៀងចម្រៀងបរទេស ហើយចាប់ផ្តើមល្បីតាមរយៈកម្មវិធី The Voice Cambodia រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាស។ កន្លងមកនាងធ្លាប់ត្រូវបានរងការរិះគន់ពីអ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ដោយសារតែនាង ច្រៀងបទបរទេសជាបន្តបន្ទាប់មក ហើយមិនបានបកស្រាយចម្រៀងជាភាសាខ្មែរ ខណៈដែលមនុស្សមួយចំនួនបានចាប់អារម្មណ៍ លើសំឡេងស្រួយខ្សាវៗរបស់នាង។

នៅថ្ងៃអាទិត្យនេះ សាណា បានច្រៀងបទ «ទីនេះមានមនុស្សខូចចិត្ត» ដែលជាបទល្បីមួយកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ ហើយអ្វីដែលនាង បកស្រាយនោះ មិនបានធ្វើឱ្យទស្សនកិច្ច ក៏ដូចជាអ្នកគាំទ្រខកចិត្តនោះទេ ដោយមានទឹកដមសំនៀង មិនចាញ់បទបរទេស ដែលនាងបានច្រៀងកន្លងមក។

លោក ឆន សុវណ្ណរាជ តារាចម្រៀងដ៏ល្បីមួយ នៅផលិតកម្មហង្សមាស ដែលជាគ្រូបង្វឹកម្នាក់ ក្នុងកម្មវិធី The Voice Cambodia បាននិយាយថា ការទន្ទឹងរង់ចាំរបស់របស់ទស្សនជន ក៏ដូចជាអ្នកគាំទ្ររបស់ រ៉េត ហ៊្សូសាណា បានមកដល់ហើយ ព្រោះលើកនេះ សាណា ច្រៀងបទខ្មែរហើយ។

កញ្ញា ឡុក ទេវី ជាអ្នកគាំទ្រកម្មវិធី The Voice Cambodia បាននិយាយថា រ៉េត ហ៊្សូសាណា នៅតែអាចច្រៀងចម្រៀងខ្មែរពិរោះ ដូចទៅនឹងបទចម្រៀងបរទេសដែរ។ ទេវី អះអាងថា សាណាមិនបានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រខកចិត្តទេ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នាថ្មីៗនេះ បានចែករំលែកនូវទេពកោសល្យ របស់បេក្ខនារី The Voice Cambodia រ៉េត ស៊ូហ្សាណា ដែលបានច្រៀងនៅ វគ្គ Live Show កន្លងមក។ លោកថា យុវតីខ្មែររូបនេះគឺជាធនធាន ដែលលោកគោរពនូវការយល់ឃើញ របស់នាង ហើយចាត់ទុកថា នេះជាការបង្កើនភាពរីករាយដល់សង្គម ដែលមានសន្តិភាព មិនដូចក្រុមមួយចំនួនដែលធ្វើសកម្មភាព ដែលសង្គមមិនត្រូវការ។

ខាងក្រោមនេះ ជាការបកស្រាយបទចម្រៀងខ្មែរ របស់កញ្ញា រ៉េត ហ្ស៊ូសាណា នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ យប់នេះ៖

ប្រភព ៖
Freshnews

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload