សមត្ថកិច្ច​ឃាត់ខ្លួន ជន​ប្រមឹក​ប្រើ​ហិង្សា​កាប់​ប្រពន្ធ

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ផឹក​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​នៅ​ក្រៅ​ផ្ទះ​រហូត​ដល់​ស្រវឹង​ទើប​មក​ផ្ទះ​រៀង​ៗ​ខ្លួន​។ ពេល​មក​ដល់​ផ្ទះ​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ហើយ​បាន​យក​កាំបិត​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​រយះ​បី​កន្លែង​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​បុះ​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។ លោក​វរៈសេនីយត្រី ណុ​ប ចាន់​ភាព អធិការរង​ស្រុក​ទឹកឈូ​បាន​ប្រាប់​កោះសន្តិភាព​ថា ជុំវិញ​ករណី​អំពើ​ហិង្សា​រវាង​ប្តី និង​ប្រពន្ធ​ពីរ​នាក់​នេះ មាន​អង្គហេតុ​ដូច​ខាងក្រោម ៖ មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែមិថុនា ប្តី​ឈ្មោះ ពើយ ពិ អាយុ​៣៣​ឆ្នាំជា​អ្នកនេសាទ ពេល​ត្រឡប់​មក​ពី​សមុទ្រ​មានការ​ហេវ​ហត់​យ៉ាង​ខ្លាំង លុះ​មក​ដល់​ផ្ទះ​ប្រពន្ធ​មិន​ទាន់​ដាំបាយ​ឲ្យ​កូន និង​ប្តី​ហូប ពេល​នោះ​ប្តី​ហេវ​ពេក​ក៏​ចេញ​ដក​មេ ដើម្បី​បំបាត់​ការ​ហេវ​បាយ លុះ​មាន​ដើមទុន​ស្រា​ចូល​ពោះ​ហើយ​ក៏​មក​ផ្ទះ​វិញ​។

ក្រោយមក​បាន​ទាស់សម្ដី​គ្នា​ជាមួយ​ប្រពន្ធ​រួច​ប្តី​បាន​វាយ​ប្រពន្ធ​នឹង​កាំបិត ពេល​នោះ​ប្រពន្ធ​គេច​ក៏​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​នឹង​ជ្រុង​ជញ្ជាំង​ឥដ្ឋ​រង​របួស​រយះ​បី​កន្លែង ហើយ​ត្រូវ​បងប្អូន​ជួយ​ដឹក​ទៅ​មណ្ឌល​សុខភាព​ដើម្បី​រុំ​របួស​។ រីឯ​ជន​បង្កហេតុ​ជា​ប្តី ក្រោយ​ពី​កើតហេតុ​ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នាំ​ខ្លួន​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​ភ្លាម​ៗ​ដើម្បី​ធ្វើការ​សាកសួរ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៥ ខែមិថុនា​នេះ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ ហ៊ុយ ហ៊ី​ម អាយុ​៣៧​ឆ្នាំ បាន​ឡើង​មក​អធិការ​ស្រុក ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​លើកលែងទោស​ប្តី សុំ​ឲ្យ​ត្រឹមតែ​អប់រំ​ណែនាំ​ប្តី​ហើយ​ឲ្យ​ចុះ​កិច្ចសន្យា​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ​ដូច​ថ្ងៃនេះ​ទៀត​។

លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ប្រពន្ធ​អង្វរ​សុំ​ឲ្យ​សមត្ថកិច្ច​លើកលែងទោស​ប្តី ហើយ​ក្រុម​គ្រួសារ​នេះ​មាន​ជីវភាព​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​មានកូន​នៅ​ក្នុង​បន្ទុក​ដល់​ទៅ​ពីរ​នាក់​ផង​នោះ លោក​ក៏​បាន​សុំ​យោបល់​ទៅ​លោក​ស្នងការ​ខេត្ត​ដើម្បី​សុំ​អប់រំ និង​ចុះ​កិច្ចសន្យា​ឲ្យ​ឈប់​ប្រើ​អំ​ហិង្សា​លើ​ក្រុម​គ្រួសារ​ប្រពន្ធ​តទៅ​ទៀត​ហើយ​ក៏​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​តាម​សំណូមពរ​របស់​ប្រពន្ធ​ទៅ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរ កាលពីឆ្នាំកន្លងទៅនេះ បណ្តាល​​​​ឱ្យ​រង​របួស​​ធ្ងន់​​​ធ្ងរ កាល​ពី​​វេលា​ម៉ោងជាង​១២​ថ្ងៃ​ត្រង់​​​ថ្ងៃ​ទី​៨​ តុលា​ ​​២០១៥ ​ស្ថិតនៅ​​ភូមិ៣​ ​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូន​មុំ​ ។

​លោក​អធិការ​​នគរ​បាល​ស្រុក​កូន​មុំ​ បានឱ្យ​ដឹង​ថា​ ​​​​បុរស​ជា​ប្តី​​ដៃ​ដល់​​ឈ្មោះ​ វាង ​ធិ​ន ​​អាយុ​២៧​​ឆ្នាំ ​​ក្រោយ​ពី​​ធ្វើ​សកម្ម​ភាព​រួច​បាន​​​​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​​បាត់​​ ​។ ចំណែក​ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​ ស្រី​ ពៅ​ អាយុ​២១​ឆ្នាំ​ ​​​ទាំង​២នាក់​ប្តីប្រពន្ធ​ ជា​ប្រជា​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។

​ក្រោយ​កើត​ហេតុ ​​​ស្ត្រីរង​គ្រោះ​ ​ត្រូវ​បាន​​សាច់ញាតិ​​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ ស្រុក​កូន​មុំ​ តែ​គ្រូពេទ្យ​ប្រាប់​ថា ​របួសធ្ងន់​ខ្លាំង​ពេក​មិន​អាច​ព្យាបាល​បាន​​​​​​សាច់ញាតិ​​ក៏​បញ្ជូន​បន្ត​​ទៅ​​ព្យា​បាល​នៅ​ឯ​រាជ​ធានី​​ភ្នំពេញ​ជា​បន្ទាន់​ភ្លាមៗ ​​​មិនដឹង​ថា​ស្លាប់​ឬ​រស់​នៅឡើយ​ទេ​ ។​

​លោក​​ ​បាន​បន្ត​​ថា ​​មុន​ពេល​កើត​ហេតុ បុរស​​ជា​ប្តី​​​​​​​​ប្រចណ្ឌ​ប្រពន្ធ​​ជា​យូរ​ខែមក​ហើយ ​ហើយ​​​​ពេល​ផឹកស្រវឹង​​​ម្តង​ៗ ​តែងតែ​មក​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ​និង​ប្រមាថ​កាប់សម្លាប់​​ចោល​ជា​ច្រើន​ដងដែរ​ ​ទើប​មក​ដល់​ថ្ងៃ​កើតហេតុ​​ ​បន្ទាប់​ពី​​ផឹក​ស្រា​ជាមួយ​មិត្ត​ភក្តិ​​ក្នុងភូមិ​​ ពេល​​​មក​ដល់​ផ្ទះ​​ក៏​ឈ្លោះប្រកែក​ជា​មួយ​​ប្រពន្ធ​២-៣​ម៉ាត់​ ​​ស្រាប់​​តែ​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្គាក់ ​​មក​កាប់​​​ប្រហារ​​ប្រពន្ធ​ជា​ច្រើន​កាំបិត​​​ ​រួច​ក៏​រត់គេច​ខ្លួន​ទៅ​ពួន​នៅ​​ចម្ការ​​ក្បែរ​ភូមិ​ ​ត្រូវ​បាន​សមត្ថកិច្ច​​​ពង្រាយ​កម្លាំងគ្រប់​ច្រកល្ហក​​ ទើប​​​ចាប់​ជន​ដៃ​ដល់​​បាន​នៅ​ព្រឹក​​ថ្ងៃ​​ទី​៩ តុលា ​ហើយ​​​បញ្ជូន​ខ្លួន​មក​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​​​ ដើម្បី​កសាង​​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត ​​ដើម្បី​ចាត់ការ​តាម​នី​តី​វិធី​ ​។

ប្រភព​ព័ត៌​មាន​​ដែល​ទទួល​បាន​​នៅ​ល្ងាច​​​ថ្ងៃទី​៩ តុលា​​​ នេះ បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំពេញ ​មិន​សង្ឃឹម​ថា​រស់នោះទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សមត្ថកិច្ច​ឃាត់ខ្លួន ជន​ប្រមឹក​ប្រើ​ហិង្សា​កាប់​ប្រពន្ធ

សមត្ថកិច្ច​ឃាត់ខ្លួន ជន​ប្រមឹក​ប្រើ​ហិង្សា​កាប់​ប្រពន្ធ

សមត្ថកិច្ច​ឃាត់ខ្លួន ជន​ប្រមឹក​ប្រើ​ហិង្សា​កាប់​ប្រពន្ធ

សមត្ថកិច្ច​ឃាត់ខ្លួន ជន​ប្រមឹក​ប្រើ​ហិង្សា​កាប់​ប្រពន្ធ