ស្លាប់-របួស ៩នាក់ ដោយសារក្រឡាប់រថយន្ត ពេលកំពុងចុះចំណោតអន្ទង់អាំង ក្នុងស្រុកបទុមសាគរ

(កោះកុង)៖ រថយន្តដឹកដែកយកទៅរៀបចំរោងតាំងពិព័រណ៍ក្នុងខេត្តកោះកុងមួយគ្រឿង បានក្រឡាប់ពេលចុះចំណោតអន្ទង់អាំង ស្ថិតនៅ គីឡូម៉ែត្រលេខ ៦១-៦២ ក្នុងភូមិសីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ បណ្តាលឲ្យមនុស្សនៅលើរថយន្ត ២នាក់ស្លាប់ និង ៧នាក់ទៀត រងរបួស-ស្រាល នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលចរាចរណ៍ ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នៅពេលកំពុងបើកចុះចំណោត ស្រាប់តែរថយន្តដាក់លេខ មិនចូល ធ្វើឲ្យល្បឿនរថយន្តចុះកាន់តែលឿន ហើយទាញចង្កូតក្រឡាប់តែម្តង។ មន្រ្តីនគរបាលបន្តថា ក្នុងរថយន្តនេះ មានមនុស្សជិះពីលើ ៩នាក់ ក្នុងនោះ ២នាក់បានស្លាប់ ៣នាក់ របួសធ្ងន់ និង ៤នាក់ទៀតរងរបួសស្រាល។

រថយន្តជួបគ្រោះថ្នាក់ខាងលើនេះ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-2052។ ទោះជាយ៉ាងណាក្រោយកើតហេតុភ្លាមៗ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ រីឯអ្នកទទួលមរណភាព ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និង ទាក់ទងទៅក្រុម គ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦ ពណ៌ស្លែ១គ្រឿងផ្សេងទៀតរបស់មន្រ្តីអង្គការបានបើកប្រដេញរថយន្ដទាំងពីរគ្រឿងនោះដើម្បីជម្រិតទារប្រាក់ តែមិនបានសម្រេច ត្រូវក្រឡាប់ទាំងអស់គ្នា។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំនុចភូមិចង្រង់ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលមកពីមន្ត្រីអង្គការឈ្មោះ សឹុង គឹមស៊ារ ភេទប្រុស មុខងារជានាយករងទី១ សាខាខេត្តក្រចេះ នៃអង្កការឃ្លាំមើលបទល្មើសព្រៃឈើ សត្វព្រៃ និងបរិស្ថាន បានបើករថយន្ដកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2H-០១៨៤ ដេញតាមរថយន្ដសាំងយ៉ុង ដែលដឹកឈើបន្តិចបន្ទួច ដើម្បីជម្រិតទារប្រាក់ ហើយក្នុងដេញនេះបើកបរ ក្នុងល្បឿន យ៉ាងលឿង ទើបគ្រប់គ្រង់មិនបាន បណ្ដាលឲ្យក្រឡាប់ទាំងអស់គ្នា។ រីឯមានមនុស្ស៤នាក់ ដែលជិះរថយន្ដសាំងយ៉ុង រងបួសធ្ងន់ ចំណែកជនបង្កលោក សឹុង គឹមស៊ារ មិនរងរបួសទេ ហើយបានរត់គេចខ្លួនបាត់ស្រមោល។

នគរបាលបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្ដកាមរីជាអ្នកបង្ក ដោយបានដេញរថយន្ដសាំងយ៉ុង ដែលដឹកក្ដារបន្តិចបន្តួចនោះ ហើយក៏ជ្រុលទៅបុករថយន្ដ សាំងយ៉ុង មួយគ្រឿងទៀត ដែលធ្វើដំណើរបញ្រាសទិសគ្នា បណ្ដាលឲ្យក្រឡាប់ធ្លាក់ ពីលើផ្លូវទាំងពីរតែម្ដង។

តាមប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃលោក សឹុង គឹមស៊ារ ជាមន្រ្តីអង្កការនោះ តែងតែធ្វើសកម្មភាព ដេញតាមជម្រិតទារលុយ ពីរថយន្ដដឹកឈើបន្តិចបន្តួច ជារៀងរាល់ថ្ងៃ ហើយពួកគាត់បន្តទៀតថារថយន្ដដឹកឈើទាំងនោះ ខ្លាចលោក សឹុង គឹមស៊ារ ខ្លាំងណាស់ ព្រោះបើគាត់ជម្រិតទារលុយហើយ គឺមិនតិចជាង ១០០ដុល្លារទេ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្ត និងវត្ថុតាង ត្រូវបាននគរបាល ដឹកទៅរក្សាទុកនៅ អធិការនគរបាលដ្ឋាន ស្រុកចិត្របុរី ចំណែកឯជនបង្កសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវរកមុខ ដើម្បីយកមកចាត់ការតាមផ្លូវនីតិវិធីច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្លាប់-របួស ៩នាក់ ដោយសារក្រឡាប់រថយន្ត ពេលកំពុងចុះចំណោតអន្ទង់អាំង ក្នុងស្រុកបទុមសាគរ

ស្លាប់-របួស ៩នាក់ ដោយសារក្រឡាប់រថយន្ត ពេលកំពុងចុះចំណោតអន្ទង់អាំង ក្នុងស្រុកបទុមសាគរ

ស្លាប់-របួស ៩នាក់ ដោយសារក្រឡាប់រថយន្ត ពេលកំពុងចុះចំណោតអន្ទង់អាំង ក្នុងស្រុកបទុមសាគរ

ស្លាប់-របួស ៩នាក់ ដោយសារក្រឡាប់រថយន្ត ពេលកំពុងចុះចំណោតអន្ទង់អាំង ក្នុងស្រុកបទុមសាគរ

ស្លាប់-របួស ៩នាក់ ដោយសារក្រឡាប់រថយន្ត ពេលកំពុងចុះចំណោតអន្ទង់អាំង ក្នុងស្រុកបទុមសាគរ