៣ ក្លិន​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​បានល្អ​ក្នុងការ​សម្រក​ទម្ងន់​

Videos


ក្លិនបង្កការប៉ះពាល់ដល់អារម្មណ៍និងចិត្តគំនិតជាមួយគ្នានេះក្នុងពេលត្រូវការបញ្ចុះទម្ងន់ក្លិនក៏ជះឥទ្ធិពលដល់ការជួយឱ្យការបរិភោគអាហារឬក៏អត់ដែរ ។ តាមការស្រាវជ្រាវបានបញ្ជាក់ថាក្នុងអំឡុងពេលដែលស្ត្រីត្រូវការបញ្ចុះទម្ងន់បើបានស្រូបយកក្លិនចេកអំបូង ផ្លែប៉ោម ឬ ក្លិនស្ករដាប់ប៊ើលមីន មុនបរិភោគអាហារអាការហេវនឹងត្រូវបានកាត់បន្ថយ ហើយនៅពេលបរិភោគក៏មានចំនួនតិចជាងមុនដែរ ។

៣ ក្លិន​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​បានល្អ​ក្នុងការ​សម្រក​ទម្ងន់​

លទ្ធផលពីការស្រាវជ្រាវនេះត្រូវបានគេធ្វើការសាកល្បងទៅលើក្រុមមនុស្សចំនួន ៣០០ នាក់ហើយលទ្ធផលរបស់ ពួកគេសុទ្ធតែបង្ហាញថាបើកាលណាពួកគេបានហិតក្លិនចំណីអាហារទាំងនេះមុនបរិភោគបាយអត្រាបរិភោគរបស់គេ ជាទូទៅគឺតិចជាងមុនជានិច្ច ។

ចង់ស្គមត្រូវថតរូបរាងខ្លួនឯងទុកប្រៀបធៀបឱ្យបានញឹកញាប់
បើចង់ឱ្យការបញ្ចុះទម្ងន់ទទួលបានប្រសិទ្ធភាពមួយបែបទៀតគឺត្រូវឧស្សាហ៍ថតរូបរាងរបស់ខ្លួនជាប់ជាប្រចាំហើយ ពិនិត្យមើលថាលទ្ធផលទទួលបានយ៉ាងដូចម្តេចហើយនោះទើបស្ត្រីមួយចំនួនអាចបញ្ចុះទម្ងន់ទទួលបានប្រសិទ្ធភាព ។

តាមការស្រាវជ្រាវនៅប្រទេសកូឡំប៊ីគេបានរកឃើញថាក្នុងចំណោមស្ត្រីដែលបញ្ចុះទម្ងន់ហើយចេះតាមដានរូបរាង របស់ខ្លួនដោយការថតរូបក្នុងមួយសប្តាហ៍ម្តងនោះបង្ហាញថាពួកគេតែងបញ្ចុះទម្ងន់ទទួលបានប្រសិទ្ធភាពជាងក្រុម មនុស្សដែលមិនបានតាមដានត្រួតពិនិត្យរូបរាងរបស់ខ្លួនឯង ។ តាមការសាកល្បងដែរបានបង្ហាញថាក្នុងចំណោមអ្នកដែលបញ្ចុះទម្ងន់ហើយពួកគេបានថតរូបខ្លួនឯងទុកមើលជាបន្តបន្ទាប់នោះជាទូទៅអាចមានទឹកចិត្តនិងប្តូរផ្តាច់ក្នុងការបញ្ចុះទម្ងន់បានច្រើនជាងក្រុមដទៃទៀត ហើយការតាមដាននេះតែរយៈពេល ៤ ខែពួកគេអាចបញ្ចុះទម្ងន់បានត្រឹមកម្រិតមធ្យមនិងអ្នកខ្លះអាចបញ្ចុះទម្ងន់បានច្រើនហួសពីអ្វីដែលខ្លួនគេបានគិតថែមទៀតផង ។

ដេកឱ្យគ្រប់គ្រាន់
ការដេកពួនក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលមានផលប៉ះពាល់ដល់ការឡើងទម្ងន់និងជាពិសេសសុខភាពរាងកាយ តែម្តង ។ ត្រូវចងចាំថានៅពេលទទួលទានដំណេកមិនគ្រប់គ្រាន់នោះខួរក្បាលនឹងបញ្ចេញអ៊័រម៉ូននៃការស្រេក ឃ្លានអាហារចេញមក ហេតុនេះនៅពេលនោះនឹងបរិភោគកាន់តែច្រើនឡើង ។ ដូច្នេះយកល្អត្រូវទទួលទានដំណេក ឱ្យបានគ្រប់គ្រាន់ដើម្បីជួយបំពេញបន្ថែមថាមពលរាងកាយឱ្យគ្រប់គ្រាន់និងសុខភាពកាន់តែប្រសើរឡើង ។

ចៀសវាងអាហារ ឆា ចៀន
ស្ត្រីដែលសង្កេត ឬទេថា អាហារស្រាប់ៗដូចជាអាហារ ចៀន ឆា ជាដើមសុទ្ធតែមិនផ្តល់ផលល្អចំពោះសុខភាព ? ដូចនេះបើអាចចៀសវាងបានក៏ប្រសើរព្រោះថា នៅពេលបរិភោគទៅវាបង្កនូវផលលំបាកបន្តិចម្តងៗចំពោះ សុខភាពរាងកាយ ។ ក្រៅពីនេះក៏ចាំបាច់ត្រូវចៀសវាងការបរិភោគសារជាតិខ្លាញ់ក្នុងមួយថ្ងៃមិនឱ្យលើសពី ៤ ស្លាបព្រាជាដាច់ខាត ។ ដើម្បីឱ្យសុខភាពល្អហើយបញ្ចុះទម្ងន់ទទួលបានលទ្ធផលគួរជាទីពេញចិត្តនោះគឺលោកអ្នកត្រូវជ្រើសរើសអា ហារបរិភោគប្រភេទ ចំហុយ ស្ងោរ អាំង ។

ហាត់ប្រាណដើម្បីជួយបញ្ចុះទម្ងន់
ការហាត់ប្រាណតែងផ្តល់នូវសុខភាពល្អ និង ជួយបណ្តេញរោគមួយចំនួនចេញពីរាងកាយបានយ៉ាងប្រសិទ្ធភាព ។ មានមនុស្សមិនតិចទេនៅពេលរាងកាយចុះដុនដាបខ្លាំងទើបពួកគេងាកមកហាត់ប្រាណ គឺវាអាចជួយធ្វើឱ្យសុខភាព រឹងមាំឡើងវិញ ។ ដូចនេះក្នុងមួយថ្ងៃយ៉ាងហោចណាស់រកពេលហាត់ប្រាណឱ្យបានម្តង ។ ការហាត់ប្រាណលោកអ្នកមិន ចាំបាច់រកពេលវេលាច្រើនដោយចេញទៅហាត់ប្រាណក្រៅផ្ទះទេ គឺគ្រាន់តែរក ទីធ្លាក្នុងផ្ទះក៏អាចបញ្ចេញកម្លាំងកាយបាន លទ្ធផលដូចគ្នាដែរដូចជា ឡើងកាំជណ្តើរ ឬ រត់ពី ២ នាទី ដើរ ២ នាទីហើយឈប់ទៅវិញបន្ទាប់មកធ្វើលំហាត់ប្រាណ បន្តទៅទៀតដោយក្នុងមួយថ្ងៃសរុបឱ្យបានកន្លះម៉ោងជាការគ្រប់គ្រាន់ហើយ ៕ ដេប៉ូ(Spicy)