ស្ត្រី​ពពោះ​​​​​​​ជាង​​៩០០​នាក់​​ ​​​​​​ហាត់​យូហ្កា​​​​​​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​

​​​​​​ស្ត្រី​ពពោះ​​​​ជាង​ ៩០០​នាក់​​​ ​បាន​បង្កើត​​អនុស្សាវរីយ៍​​​​ពិសេស​មួយ​​សម្រាប់​​ខ្លួន​​ ​និង​អនាគត​​​កូន​ៗ​ពួក​គេ ដោយ​​​​ប្រមូល​​​គ្នា​​​ហាត់​យូហ្កា​(yoga) ​​​​​​​ដែល​មាន​​​​​​​​អ្នក​ពពោះ​​ច្រើន​ជាង​​​គេ​បំផុត​​ក្នុង​ពិភព​លោក​ ​ដើម្បី​​បំបែក​​កំណត់​ត្រា​​​​ថ្មី​​ Guinness World Record។

ស្ត្រី​ពពោះ​​​​​​​ជាង​​៩០០​នាក់​​ ​​​​​​ហាត់​យូហ្កា​​​​​​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​

 

ស្ត្រី​​ជា​អនាគត​​​ម្ដាយ​​​​​​​ឆាប់​​នេះ​​មាន​ចំនួន​ ៩១៣​នាក់​​​​​ បាន​​ចូល​រួម​​​​​ហាត់​យូហ្កា ​​​​លើ​​​វាល​​ស្មៅ​​​​មួយ​កន្លែង​​​ក្នុង​​ទីលាន​​លេង​កីឡា​​​​ក្នុង​​ទីក្រុង​​ Hefei ​ខេត្ត​អានហ៊ុយ​​ ​ភាគ​ខាង​​​កើត​​ប្រទេស​ចិន​ កាល​​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​​​​​​​​ ​ក្នុង​គោល​បំណង​បំបែក​​ឯកត្តកម្ម​​​​ថ្នាក់​​យូហ្កា​​ស្ត្រី​ពពោះ​​​ធំ​ជាង​គេ​បំផុត​​​​​​ “Largest Prenatal Yoga Class”។

​​

កំណត់​​ត្រា​​​ចាស់​​​​​​​​​​​​​​​ ​ក៏​ជា​​ស្ត្រី​​ជនជាតិ​​ចិន​ដែរ ​​​​រស់​​នៅ​​​ទីក្រុង​​ហ្សេនយ៉ាង ​ភាគ​​ខាង​​ឦសាន​ប្រទេស​ ​តែ​មាន​ស្ត្រី​ចំនួន​​ ៥៥៣​នាក់​​ប៉ុណ្ណោះ ​កាល​ពី​ខែ​ឧសភា​​ឆ្នាំ ​២០១៥។ ​នេះ​​បើ​តាម​​ទូរទស្សន៍​ Anhui TV៕​

 

ស្ត្រី​ពពោះ​​​​​​​ជាង​​៩០០​នាក់​​ ​​​​​​ហាត់​យូហ្កា​​​​​​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​

 

ស្ត្រី​ពពោះ​​​​​​​ជាង​​៩០០​នាក់​​ ​​​​​​ហាត់​យូហ្កា​​​​​​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​

 

ស្ត្រី​ពពោះ​​​​​​​ជាង​​៩០០​នាក់​​ ​​​​​​ហាត់​យូហ្កា​​​​​​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​

 

ចុចអាន៖ ​ដល់​​ថ្ងៃ​​សម្រាល​​ ​ទើប​ដឹង​ថា​​ខ្លួន​​ពពោះ​​កូន​ ៥នាក់

ចុចអាន៖ លោក​យាយ​ម្នាក់​ពពោះ​អស់ ៦០​ឆ្នាំ​ទើប​ដឹង​ការ​ពិត

ចុចអាន៖ រឿង៧​​យ៉ាង​ ស្ត្រី​​​ពពោះ​​គួរ​ធ្វើដើម្បី​​ឲ្យ​កូន​​​ឆ្លាត

 

ប្រែ​សម្រួល៖ ឡេង ភារុណ​
ប្រភព៖ CCTV