ទៅឃ្វាលគោប្រលែងគ្នាលេងប៉ះចំមាសបុរាណ ផ្អើលពលរដ្ឋក្នុងស្រុកអង្គរបុរីនាំគ្នាទៅជីក តែត្រូវក្រសួងហាមឃាត់

ខេត្តតាកែវ៖ ប្រជាពលរដ្ឋនាំគ្នា សម្រុកទៅជីកមាសនៅតាមវាលស្រែ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីល្បីថា ក្មេងៗឃ្វាលគោ រើសបានមាសបុរាណជាង១ខាំកន្លះ ។

ទៅឃ្វាលគោប្រលែងគ្នាលេងប៉ះចំមាសបុរាណ ផ្អើលពលរដ្ឋក្នុងស្រុកអង្គរបុរីនាំគ្នាទៅជីក តែត្រូវក្រសួងហាមឃាត់

យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋទៅឃ្វាលគោ ដូចសព្វមួយដង បានប្រលែងគ្នា រួចក៏ប៉ះចំកូនក្រឡតូចមួយ នៅកៀនភ្លឺស្រែ ស្ថិតនៅចំណុចវាលស្រែខាងត្បូង ឃុំព្រែផ្ទោល ស្រុកអង្គរបុរី និងមានមាសខ្ទាតចេញមកខាងក្រៅ រើសបានជាបន្ដបន្តាប់ ។

ប្រភពដដែលបានបន្ដទៀតថា ក្រោយពីមានភាពល្បីថា មានមាសផុសឡើងជាក់ស្ដែងបែបនេះ ក៏ស្រាប់តែប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរី នាំគ្នាសម្រុកឥតឈប់មកជីកដីរាវរកមានសតៗគ្នា រហូតមកដល់ថ្ងៃទី៥ ខែមិថុនា ទើបមានក្រុមការងារស្រុក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះមកណែនាំ និងហាម ប្រជាពលរដ្ឋ នាំគ្នាមកជីកដីរកមាស នៅចំណុចនេះតទៅទៀតទេ ។

បើយោងតាមប្រជាពលរដ្ឋបានបន្ដទៀតថា ស្រុកអង្គរបុរីជាទឹកដីនៃទីក្រុងដំបូងគេបង្អស់ របស់ប្រទេសកម្ពុជាហើយ ជាទីក្រុងរបស់ស្ដេចគង់នៅហ៊ុំពទ័្ធ ទៅដោយកំពែងជុំវិញ និងមានសម្បត្តិ បេតិកភណ្ឌ័រាប់រយជំពូក ។

ប្រភពបន្ដទៀតថា ជារើយៗប្រជាពលរដ្ឋ តែងតែរើសបានមាស ឬវត្ថុបុរាណប្លែកៗខ្លះ ក៏ជាសម្ភារៈប្រើប្រាស់របស់ស្ដេចកាលពីសម័យមុន ។
ជុំវិញករណីខាងលើ លោកជាសម្បត្តិប្រធានការិយាល័យវប្បធម៌ និងវចិត្រសិល្បៈស្រុកអង្គរបុរី បានថ្លែងទទួលស្គាល់ថា ពិតជាមានការភ្ញាក់ផ្អើលពលរដ្ឋនាំគ្នាទៅជីករកមាសពិតមែន ព្រោះតែមានក្មេងឃ្វាលគោប្រលែងគ្នា ហើយបានឃើញមាសនិងបានរើសយកល្បីតៗគ្នាតែម្ដង ។

លោកជា សម្បត្តិបានបន្ដទៀតថា បច្ចុប្បន្ននេះខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះអប់រំ និងណែនាំដាច់ខាតមិនឲ្យកេណ្ឌគ្នាមកជីកដីយកមាសនៅតំបន់នេះតទៅទៀតទេ ។ បើយោងតាមសម្ដីប្រជាពលរដ្ឋនៅតំបន់ខាងលើ គឺនៅតែបន្ដសកម្មភាពជីកដីរកមាសដដែល ព្រោះពួកគេអះអាងថា ជាទង្វើស្របច្បាប់ មិនបានប្រព្រឹត្តអ្វីផ្ទុយពីច្បាប់នោះទេ បើពួកគេមានវាសនាជីកបានមាសមែននោះ ពួកគេនឹងធ្វើជាអ្នកមាន ហើយការជីករកមាសរបស់ពួកគាត់ គឺមិនមានផលប៉ះពាល់អ្វីដល់ទ្រព្យបុគ្គលឯកជនណាមួយនោះទេ ៕ ជីសូរកា
ទៅឃ្វាលគោប្រលែងគ្នាលេងប៉ះចំមាសបុរាណ ផ្អើលពលរដ្ឋក្នុងស្រុកអង្គរបុរីនាំគ្នាទៅជីក តែត្រូវក្រសួងហាមឃាត់

ទៅឃ្វាលគោប្រលែងគ្នាលេងប៉ះចំមាសបុរាណ ផ្អើលពលរដ្ឋក្នុងស្រុកអង្គរបុរីនាំគ្នាទៅជីក តែត្រូវក្រសួងហាមឃាត់

ទៅឃ្វាលគោប្រលែងគ្នាលេងប៉ះចំមាសបុរាណ ផ្អើលពលរដ្ឋក្នុងស្រុកអង្គរបុរីនាំគ្នាទៅជីក តែត្រូវក្រសួងហាមឃាត់

ទៅឃ្វាលគោប្រលែងគ្នាលេងប៉ះចំមាសបុរាណ ផ្អើលពលរដ្ឋក្នុងស្រុកអង្គរបុរីនាំគ្នាទៅជីក តែត្រូវក្រសួងហាមឃាត់

ទៅឃ្វាលគោប្រលែងគ្នាលេងប៉ះចំមាសបុរាណ ផ្អើលពលរដ្ឋក្នុងស្រុកអង្គរបុរីនាំគ្នាទៅជីក តែត្រូវក្រសួងហាមឃាត់
កាយដីនៅកាំជណ្ដើរផ្លូវចូលអាស្រមលោកយាយយ៉ាត ប្រទះឃើញរូបចម្លាកសត្វតោ

ប្រភព៖ Nokorwatnews

  • ទៅឃ្វាលគោប្រលែងគ្នាលេងប៉ះចំមាសបុរាណ ផ្អើលពលរដ្ឋក្នុងស្រុកអង្គរបុរីនាំគ្នាទៅជីក តែត្រូវក្រសួងហាមឃាត់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: