Zlatan ថា​នឹង​មាន​រឿង​ធំ​មួយ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​

កាលពីម្សិលមិញនេះខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិស៊ុយអែតគឺកីឡាករ Zlatan Ibrahimovic បានបង្ហើបឲ្យដឹងថានឹងរឿងដ៏ធំមួយដែលខ្លួនត្រូវប្រកាសនៅថ្ងៃអង្គារស្អែកនេះ ដែលដំណឹងនេះធ្វើអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ជាខ្លាំង ។

ដោយ Zlatan បានប្រាប់អ្នកកាសែតថា « ខ្ញុំមានរឿងមួយត្រូវប្រកាសនៅថ្ងៃទី៧ វាជារឿងដ៏ធំសម្បើមមួយសម្រាប់រដូវក្ដៅនេះ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាល្អ ហើយលើសពីល្អទៅទៀត និងមានរឿងជាច្រើនពាក់ព័ន្ធជាមួយនឹងព័ត៌មាននេះ ដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត » ។

ដោយឡែកតាមសន្និដ្ឋានដំណឹងនោះអាចជាការប្រកាសថា Zlatan ចូលរួមជាមួយក្លឹប Man Utd នៅរដូវកាលក្រោយនេះ ខណៈមានសារព័ត៌មានជាច្រើនបានចុះផ្សាយថាខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតបានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man Utd ហើយ ។

យ៉ាងណានៅរង់ចាំមើលទាំងអស់គ្នាតើថ្ងៃអង្គារស្អែកនេះ Zlatan និងមានអ្វីចង់ប្រកាស ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Zlatan ថា​នឹង​មាន​រឿង​ធំ​មួយ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:កីឡា
Tags: