រឿង​ពិត​ចម្លែកៗ​មួយចំនួន របស់​សុដន់​មនុស្ស​ស្រី​

រឿង​ពិត​ចម្លែកៗ​មួយចំនួន របស់​សុដន់​មនុស្ស​ស្រី​

​មនុស្ស​ភាគច្រើន​ជឿថា សុដន់ គឺជា​សរីរាង្គ​ផ្លូវភេទ​មួយ ដែល​ត្រូវតែ​មាន​ការ​លាក់បាំង និង​ហាម​មិន​ឲ្យប្រើ​វា ដើម្បី​បំបៅ​ដោះកូន នៅ​ទី​សាធារណៈ​ឡើយ​។ យ៉ាងណាមិញ មាន​មនុស្ស​ច្រើនណាស់ មិន​បានដឹង​អំពី គោលដៅ​របស់​សុដន់​មនុស្ស​ស្រី​នេះ​នៅឡើយ​ទេ​។ គេ​ជឿ​ថា ស្ត្រី​ដែល​មាន​សុដន់​កាន់តែ​ធំ ទំនងជា​មាន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ បាន​គ្រប់គ្រាន់​កាល​ពី​ពួកគេ​នៅ​ក្មេង ហើយ​ក៏​ងាយ​នឹង​ឆាប់​មានកូន​ដែរ​។ យ៉ាងណាមិញ មានរឿង​អាថ៌កំបាំង​ចម្លែកៗ​មួយចំនួន ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​សុដន់​មនុស្ស​ស្រី​។

ហៀរ​ទឹក​ចេញពី​ក្បាល​សុដន់​
តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា សុដន់​អាច​នឹង​ចេញ​ទឹករំអិល តាម​ក្បាល​សុដន់​ដែរ ទោះបីជា​មិន​មាន​ការ​សម្រាលកូន​ដែរ​ទេ​? ចំពោះ​ចម្លើយ​វិញ​គឺ អឺចឹង​មែនហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ជា​រឿង​ធម្មតា​ទេ​។ ករណី​ភាគច្រើន ការហូរ​ទឹករំអិល​នេះ អាច​កើតឡើង​នៅ​ពេល​អ្នក ប្រើ​វិធី​ពន្យារកំណើត ឬ​មាន​ការភ្ញោ​ច​សុដន់​ច្រើនពេក​។ ករណីខ្លះ នៅ​ពេល​ស្ត្រី​ចង់​មាន​ផ្ទៃពោះ​ពេក ក៏​អាច​ធ្វើឲ្យ​ហូរ​ទឹក​រំអិល ពី​ក្នុង​ក្បាល​សុដន់​ដែរ​។ សរុបមក ការ​ហៀរ​ទឹករំអិល​នេះ គឺជា​រឿង​មាន​សុវត្ថិភាព ១០០ ភាគរយ និង​មិន​មាន​ផល​អវិជ្ជមាន​ណាមួយ ដល់​សុខភាព​អ្នក​ឡើយ​។

ពេល​គេង​
របៀប​ដែល​អ្នក​គេង គឺ​អាច​ប៉ះពាល់​ដល់​សុដន់​ដែរ​។ ការ​គេង​ខុស​ទំនង អាច​ប៉ះពាល់​ដល់​ភាព​ពើង របស់​សុដន់​បាន​។ វិធី​ដ៏​ល្អ​បំផុត ក្នុង​ការបង្កា​រការ​យារ​ធ្លាក់​របស់​សុដន់ គឺ​គេង​ផ្ងារ​។ អ្នក​ក៏​អាច​គេង​ផ្អៀង​ចំហៀង​ក៏​បាន​ដែរ តែ​ត្រូវ​ដាក់​ខ្នើយ កល់​ពី​ក្រោម​សុដន់​ផង​។ សម្រាប់​ស្ត្រី​ដែល​មាន​សុដន់​ធំៗ ការ​កល់​ខ្នើយ​នៅ​ពីក្រោម​សុដន់​បន្ថែម នៅពេល​គេង​ចំហៀង អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់​បាន​ដែរ​។

សុដន់​អាច​នឹង​វៀច​
សុដន់​ដែល​វៀច​ហើយ​នោះ គឺ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ក្រៅពី​វះកាត់​ដើម្បី​កែតម្រូវ វាឲ្យ​ស្មើ​គ្នា​វិញ​។ អ្នកខ្លះ​ប្រាប់ថា អ្នក​អាច​កែសម្រួល​វា​វិញ តាមរយៈ​ការ​ហាត់ប្រាណ​តែមួយ​ចំហៀង​ខ្លួន តែ​វា​មិន​ត្រឹមត្រូវ​ទេ​។ អ្វី​ដែល​អ្នក​គួរ​ដឹង​នោះ​គឺថា មនុស្ស​ស្រី​ភាគច្រើន គឺ​មាន​សុដន់​វៀច​ទាំងអស់​ទេ ដូច្នេះ កុំ​ខ្វល់​ច្រើន​អី​។

នៅតែ​លូតលាស់​ទៀត ទោះបីជា​ពេញវ័យ​ហើយ​ក៏​ដោយ​
សុដន់ គឺ​មិន​ដូច​ជា​ការ​លូត​កម្ពស់​ទេ គឺ​វា​នៅតែ​អាច​លូតលាស់​ទៀត ក្រោយ​ពី​ឈានដល់​ពេញវ័យ​ហើយ​ក៏​ដោយ​។ បើសិន​ជា​អ្នក​សាំ​ចិត្ត អំពី​ទំហំ​សុដន់​មែន​នោះ គួរតែ​កុំ​ខ្វល់​អី​។ ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​ថា សុដន់​ពួកគេ មាន​ទំហំ​កាន់តែ​ធំៗ​ទៅៗ នៅ​អាយុ​ខ្ទង់ ២០​ឆ្នាំ ព្រោះ​វ័យ​នេះ សុដន់​មាន​ការលូតលាស់​ពេញលេញ​។ ក្រៅពីនេះ មានរឿង​ច្រើន​ផ្សេងៗ​ទៀត ដែល​អាច​ប៉ះពាល់ នឹង​ទំហំ​សុដន់​ដែរ​ដូចជា ការ​បម្រែបម្រួល​មុនពេល​មក​រដូវ ស្រក​ទម្ងន់ និង​មាន​ផ្ទៃពោះ​។ ដូច្នេះ ការប្រើ​អាវទ្រនាប់​តែ​ទំហំ​មួយ​នោះ ពិតជា​មិនល្អ​ឡើយ​។

ក្រែ​មលាប​មិន​អាច​ធ្វើឲ្យ​សុដន់​ធំ​ជាង​មុន​ឡើយ​
យើង​ធ្លាប់​ឃើញ​ហើយ​ថា មាន​ផលិតផល​ជាច្រើន បាន​សន្យាថា ការ​លាប​ក្រែម​របស់​ពួកគេ អាច​ជំរុញ​ដល់​សុដន់​កាន់តែ​រីក​ធំ​ទៀត​។ វា​មិន​ទេ​! ផលិតផល​ទាំងនេះ គ្រាន់តែ​អាច​ធ្វើឲ្យ​គេ​មើលឃើញទៅ​ធំ​ជាង​មុន​បាន ដោយសារ​តែ​បន្ថែម​ពណ៌​ភ្លឺ​បន្តិច ទៅលើ​ស្បែក​អ្នក​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។