តារា​ចម្រៀង​វ័យ​ក្មេង​ធ្វើ​ឲ្យ​គេ​ភាន់​ច្រឡំ ព្រោះ​ដូច Fan Bingbing ពេក

ភាព​ដូច​គ្នា​រវាង​តារា​​ចម្រៀង​ស្រី Ha Cheng Hei និង តារា​សម្ដែង Fan Bingbing បាន​ធ្វើ​ឲ្យ​បណ្ដាញ​ព័ត៌មាន​នានា​ភាន់​ច្រឡំ​នៅ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ថ្ងៃ​ទី ៤​ខែ​មិថុនា​មុន​នេះ។

 

តារា​ចម្រៀង​វ័យ​ក្មេង​ធ្វើ​ឲ្យ​គេ​ភាន់​ច្រឡំ ព្រោះ​ដូច Fan Bingbing ពេក

 

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​ចម្រៀង​វ័យ​ក្មេង Ha Cheng Hei បាន​បង្ហាញ​ខ្លួន​ក្នុង​តួនាទី​ជា​ភ្ញៀវ​កិត្តិយស​មួយ​រូប​ក្នុង​កម្មវិធី​មួយ​នៅ​ក្នុង​ខេត្ត Guangdong ប្រទេស​ចិន​នា​ពេល​ថ្មី​ៗ​នេះ។ ក្នុង​សំលៀកបំពាក់​ពណ៌​ខៀវ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា តារា​ចម្រៀង​ខាង​លើ​មើល​ទៅ​ដូច​កំពូល​តារា​សម្ដែង Fan Bingbing រហូត​ដល់​ទៅ​៩០%។ មតិ​ភាគ​ច្រើន​បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ខាង​លើ​គឺ​ជា​តារា​ដែល​មាន​ទម្រង់​មុខ​ដូច​តួ​ “ព្រះ​នាង​យេយេ” ជាង​គេ​តាំង​ពី​មុន​មក។

 

យ៉ាងណាក៏ដោយ បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​ក៏​​បាន​ទម្លាយ​ដែរ​ថា​សម្រស់​របស់​តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​នេះ​គឺ​ជា​សមិទ្ធផល​របស់​មុខ​កាំបិត​នោះ​ទេ។ តាម​នោះ​ដែរ នាង​បាន​ចំណាយ​ពេល​៨​ឆ្នាំ​ដើម្បី​កែកុន​ទម្រង់​មុខ​របស់​ខ្លួន​ឲ្យ​តួ​ដូច​ឯក​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” ៕

 

តារា​ចម្រៀង​វ័យ​ក្មេង​ធ្វើ​ឲ្យ​គេ​ភាន់​ច្រឡំ ព្រោះ​ដូច Fan Bingbing ពេក

ប្រែ​សម្រួល៖​ សុវណ្ណផៃ
ប្រភព៖ zing