ធ្វើ​ម៉េច​ទើប​ញ៉ាំ​អាហារ​ទៅ មាន​សុខភាព​ល្អ​?

ធ្វើ​ម៉េច​ទើប​ញ៉ាំ​អាហារ​ទៅ មាន​សុខភាព​ល្អ​?

​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​និយាយថា កាលណា​អ្នក​ញ៉ាំ​អី អ្នកនឹង​ទៅជា​បែប​នោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ខាងក្រោម​នេះ គឺ​ជា​ការណែនាំ​មួយ​ចំនួន ដើម្បី​ជួយ​ឲ្យ​ការ​ញ៉ាំ​អាហារ​របស់អ្នក កាន់តែ​ផ្តល់​សុខភាព​។

  • ​ចៀសវាង​របប​អាហា​រណា ដែល​មាន​ផ្អែម​ខ្លាំង ឬ​ស្ករ​ខ្លាំង​
  • ​ចូរ​ញ៉ាំ​បន្លែ ផ្លែឈើ សណ្តែក គ្រាប់​ធញ្ញជាតិ អាហារ​សមុទ្រ និង​អាហារ​មាន​ជាតិ​ខ្លាញ់​តិច​ឲ្យបាន​ច្រើន​។ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែឆ្នៃ បង្អែម ភេសជ្ជៈ​ផ្អែមៗ សាច់​កែឆ្នៃ និង​សាច់​ក្រហម​
  • ​អាហារ​មួយ​ចាន គួរតែ​មាន​គ្រាប់​ធញ្ញជាតិ​មួយ​ភាគ​បួន សាច់​សុទ្ធ​មួយ​ភាគ​បួន និង​ពីរ​ភាគ​បួន​ទៀត គឺ​បន្លែ និង​ផ្លែឈើ​
  • ​ចូរ​ប្រាកដថា អ្នក​កំពុងតែ​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់​ហើយ ព្រមទាំង​ជ្រើសរើស​ខ្លាញ់ ដែល​ផ្តល់​សុខភាព​ទទួលទាន ជាពិសេស​ខ្លាញ់ Unsaturated Fats
  • ​កាត់បន្ថយ​ការបន្ថែម​ផ្អែម​ដូចជា កាហ្វេ តែ ឬ​បង្អែម​ជាដើម​៕

ប្រេសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។