មូលហេតុដែល Muhammad Ali ស្លាប់គឺដោយសារការបាត់ស្មារតី ជំងឺ និងភាពចាស់ជរា

នៅពេលដែលអតីតកីឡាករប្រដាល់ដ៏ឆ្នើម Muhammad Ali ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយសារតែជំងឺផ្លូវដង្ហើម អ្នកដែលជិតដិតនឹងរូបគាត់បានសង្ឃឹមថា គាត់នឹងអាចជាសះស្បើយឡើងវិញ ខណៈដែលបុរសវ័យ៧៤ឆ្នាំរូបនេះ បានជួបបញ្ហាបែបនោះជាច្រើនលើកមកហើយកាពីមុន។
Muhammad-Ali

លោក Bob Gunnell អ្នកនាំពាក្យរបស់ក្រុមគ្រួសារលោក Ali បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា លោក Ali ត្រូវបានគេទទួលស្គាល់ថា ស្ថិតក្នុងស្ថានភាពមធ្យម ប៉ុន្តែ អ្វីៗបានឈានទៅកាន់កម្រិតដ៏ធ្ងន់ ហើយបន្ទាប់មក វាមានភាពច្បាស់លាស់ថា ស្ថានភាពរបស់គាត់ នឹងមិនអាចល្អប្រសើរឡើយ។ មូលហេតុផលដែលបណ្តាលឲ្យលោក Ali ស្លាប់កាលពីថ្ងៃសុក្រ គឺការសន្លប់បាត់ស្មារតី ដោយសារតែមូលហេតុធម្មជាតិមិនជាក់លាក់។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Gunnell។
Ali

លោក Gunnell បានឲ្យដឹងថា៖ «Muhammad ធ្លាប់បានវិលទៅរកសភាពធម្មតាវិញជាច្រើនលើកមកហើយ។ យើងបានរំពឹងទុកថា វានឹងកើតឡើងនៅពេលនេះ»។ ប៉ុន្តែ ក្រុមអ្នកជំនាញបាននិយាយថា ការស្លាប់របស់លោក Ali មិនមានអ្វីត្រូវភ្ញាក់ផ្អើលខ្លាំងឡើយ បើគិតទៅលើអាយុរបស់អតីតម្ចាស់ជើងឯកប្រដាល់រូបនេះ និងការមានជំងឺញ័រប្រចាំកាយរបស់គេ។
368059d2-dbe6-40f7-93e1-d486738bf8f2-2060x1465

លោក Ali ដែលមានកំណត់ត្រាឈ្នះ៥៦លើក និងចាញ់៥លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣៧លើកនោះ បានស្លាប់កាលពីថ្ងៃសុក្រ ក្នុងអាយុ៧៤ឆ្នាំ ក្រោយពីមានបញ្ហាជំងឺញ័រ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ៕
ប្រភពព័ត៌មាន៖ NBC News