រោគសញ្ញា គាំងបេះដូង ចំពោះស្ត្រី

រោគសញ្ញាគាំងបេះដូងមានភាពខុសគ្នាដែលជាធម្មតា បុរសមិនអាចទ្រាំទ្រនឹងការឈឺទ្រូងបានឡើយ។ វាផ្ទុយពីស្រ្តីដែលអាចទ្រាំទ្រនឹងរោគសញ្ញាទាំងនោះបានរហូតដល់យឺតពេលក្នុងការព្យាបាលទៀតផង។ ទាំងនេះគឺជារោគសញ្ញាគាំងបេះដូងចំពោះស្រ្តី៖

រោគសញ្ញា គាំងបេះដូង ចំពោះស្ត្រី

១- ការពិបាកដកដង្ហើម
វាជាសញ្ញាមួយគួរឱ្យភ័យខ្លាច ដែលវាអាចកើតឡើងភ្លាមៗដោយគ្មានមូលហេតុច្បាស់លាស់ដោយចាប់ផ្ដើមដង្ហក់ហាក់ដូចជាអ្នកកំពុងរត់ដូច្នោះដែរ។

២- បែកញើសយា៉ងខ្លាំង
ស្រ្ដីចាប់ផ្ដើមបែកញើសយា៉ងខ្លាំង ដោយមិនមានភាពតានតឹងណាឡើយ ហើយភាគច្រើនកើតឡើងកំឡុងពេលមានរដូវ។

៣- បង្អាក់ការគេង
ស្រ្ដីភាគច្រើន ភ្ញាក់នៅពាក់កណ្ដាលយប់ ដោយសាតគេមិនអាចដកដង្ហើមបាន ដែលកើតឡើងដោយសារការសង្កត់ទៅលើផ្លូវដង្ហើមផ្នែកខាងលើនិងលំហូរឈាមទៅកាន់បេះដូងមិនគ្រប់គ្រាន់។

៤- ការអស់កម្លាំង
ស្រ្ដីភាគច្រើនចាប់ផ្ដើមអស់កម្លាំង ទោះបីជាគេងបានគ្រប់គ្រាន់និង ញុំាអាហារត្រឹមត្រូវយា៉ងណាក៏ដោយ។

៥- ការឈឺរមួលក្នុងក្រពះ
បញ្ហាក្រពះ ដែលគួរអោយខ្លាចមួយទៀតនោះគឺ ការក្រហាយនៅចុងដង្ហើម រឺពោះវៀនធ្វើការមិនប្រក្រតីដូចេះាការពុលអាហារជាដើម។

៦- ការឈឺចុកចាក់នៅលើរាងកាយ
ស្រ្ដីតែងតែនិយាយថា មានការឈឺចាប់ស្រួចស្រាវ ឈឺចាក់ៗឫ ណែនជាប់តែម្ដង។ ចាប់ផ្តើមឈឺចាប់បន្តិចម្ដងៗ ចាក់នៅកញ្ចឹងក ដើមដៃនិងថ្គាម។

៧- ចង្វាក់បេះដូងដើរញាប់
ចង្វាក់បេះដូងដើរញាប់ ហើយចាប់ផ្ដើមថប់ដង្ហើម និងបែកញើសខ្លាំងដោយមិនុំានភាពតានតឹងអ្វីឡើយ។

៨- ឈឺទ្រូង
ស្រ្ដីច្រើនមានអារម្មណ៍ថា តឹងណែននៅពេញទ្រូងទាំងមូលតែម្ដង៕

ប្រភព៖ baykdang

  • រោគសញ្ញា គាំងបេះដូង ចំពោះស្ត្រី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: