ឈប់​ហៅ​​៖ សម្ល​ម្ជូរ​យួន​ទៀត​!​ គួរ​ហៅ​ថា​៖ សម្ល​ម្ជូរ​ភ្នំពេញ​វិញ​!​​

អ្នក​ធ្វើ​ក៏​ខ្មែរ,​ អ្នក​លក់​ក៏​ខ្មែរ​, គ្រឿង​ផ្សំ​, បន្លែ​ សាច់​ ត្រី ​ក៏​នៅ​ខ្មែរ​ ។​ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​ចាំ​បាច់​ត្រូវ​ទៅ​ហៅ​ថា​ សម្ល​ម្ជូរ​យួន​វិញ​ហ្អក​ ! ហៅថា​សម្ល​ម្ជូរ​ភ្នំពេញ​វិ​ញ​ទៅ​យ៉ាង​ម៉េច​ដែរ ​? ​មិនមែន​យើង​ព្យាយាម ​យក​វប្បធម៌​របស់​នរណា​ទេ​ ព្រោះ​ធាតុ​ពិត​សម្ល​នេះ​ក៏​មិន​ដឹង​ប្រភព​មក​ពី​ខាង​ណា​ឱ្យ​ច្បាស់​ដែរ ​។​ ប៉ុន្តែ​ខ្មែរ​យើង​ក៏​និយម​សម្ល​ប្រភេទ​នេះ​ដែរ ​ជាពិសេស​គឺ​អ្នក​ភ្នំ​ពេញ​នឹង​ហ្មង​ ។ បើ​ខ្មែរ​អ្នក​ភ្នំពេញ​និយម​ចូលចិត្ត​យ៉ាង​នេះ​ទៅហើយ ​យើង​គួរ​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​មុខ​ម្ហូប​នេះ​ថា ​សម្ល​ម្ជូរ​ភ្នំពេញ​ វិញ​ ល្អ​ស្ដាប់​ជាង ​ណ៎ ​!​​
‪គ្រឿង​ផ្សំៈ​‬‬‬​ត្រីរ៉ស់​ ៤​ ខាំ​ ប៉េងប៉ោះ ​១​ ផ្លែ​ត្រឡាច​ កន្លះ​ផ្លែ​តូច​ ក្រអៅ​ឈូក​ ២​ ដើម​ ម្នាស់​ ១ ​ចំហៀង​ ខ្ទឹមស​ ៥​ គ្រាប់​អំពិល​ទុំ​ ១ ​កូន​ចាន​ស្ករស​ ២ ​ស្លាប​ព្រាបាយ​ម្សៅស៊ុប​ ១ ​ស្លាប​ព្រាបាយ​ជីរ​សម្ល​ម្ជូរ​យួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (​ជីរ​នាង​វង ​ជីរ​ណា​ ស្លឹក​ខ្ទឹម​ ម្អម​)​
‪វិធី​ធ្វើៈ​​‬‬‬១.​ ត្រីហាន់​ជា​កង់​​ៗ​ ប៉េងប៉ោះ​ហាន់​ជា​ចំណិត ​ក្រអៅឈូក​និង​ត្រឡាច​កាត់​ជា​កង់​​ៗ ​ជីរ​សម្លម្ជូរ​យួន​ ត្រូវ​ហាន់​ឲ្យ​តូច​​ៗ​ ខ្ទឹមស​ ចិញ្រ្ចាំ​ ហើយ​បំពង​ អំពិលទុំ​ជ្រុំ​យក​ទឹក​។​​២.​ ដាំ​ទឹក​ឲ្យ​ពុះ​​ បង់​​ត្រី ​ម្នាស់ ​ប៉េងប៉ោះ ​ក្រអៅឈូក​ ត្រឡាច​ ទឹកត្រី​ ស្ករស​ ម្សៅស៊ុប​ទឹក​អំពិល​ទុំ​ ពេល​ទឹក​ពុះ​ដាក់​ជី​រ “​សម្ល​ម្ជូ​រភ្នំ​ពេញ​” ចូល​ ជា​ការ​ស្រេច​៕​​​

ឈប់​ហៅ​​៖ សម្ល​ម្ជូរ​យួន​ទៀត​!​ គួរ​ហៅ​ថា​៖ សម្ល​ម្ជូរ​ភ្នំពេញ​វិញ​!​​
ដោយ៖ ឈូក ស
ប្រភព៖ មេផ្ទះ