ACU កំពុង​ពិភាក្សាបណ្តឹងស្រ្តីម្នាក់​ប្តឹងឯកឧត្តម កឹម សុខា រឿង​មិនឲ្យលុយតាម​សន្យា​ និពន្ធដោយ : រឿន ភារុន       June-06-2016, 8:48 am         3295

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ACU កំពុង​ពិភាក្សាបណ្តឹងស្រ្តីម្នាក់​ប្តឹងឯកឧត្តម កឹម សុខា រឿង​មិនឲ្យលុយតាម​សន្យា​លោកស្រី កែវ សុផាន់ណារី នៅខាងស្តាំ និងម្តាយលោកស្រី នៅខាងឆ្វេង កំពុងបំភ្លឺនៅACUដូចដែល​ការគ្រោងទុក ប្រធាន​អង្គភាពប្រឆាំងអំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង កំពុងដឹក​នាំ​កិច្ច​ពិភាក្សា​ទៅ​លើ​បណ្តឹង​របស់​ម្តាយស្រ្តី​ម្នាក់ ដែល​ប្តឹង​ឯកឧត្តម កឹម សុខា តាមរយៈអង្គការមួយទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ។

មូលហេតុដែល​ម្តាយ​ស្រ្តី​ម្នាក់​ប្តឹង​ឯកឧត្តម កឹម សុខា ដោយសារប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិរូបនេះ ធ្លាប់សន្យាថា ឲ្យលុយ​កូនស្រីរបស់​គាត់ ៤ ពាន់​ដុល្លារ បន្ទាប់​ពីត្រឡប់​មកពីអាមេរិកវិញ តែ​មក​ដល់​ពេលនេះ​​ឯកឧត្តម កឹម សុខា នៅតែមិនបានឲ្យលុយ​នោះទៅកូន​របស់​អ្នក​ស្រី​តាម​ការ​សន្យា​នោះទេ​។

តាមពិត​ទៅកូន​ស្រី​របស់​ស្រ្តី​ដើម​បណ្តឹង​ នោះ គឺដែល​ធ្លាប់​តវ៉ា និងទាម​ទារជាសាធារណៈ​ឲ្យ​ឯក​ឧត្តម កឹម សុខា ចេញមុខ​ទទួលខុសត្រូវកាលពីមុនពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្តឆ្នាំ ២០១៣ ​ម្តង​រួច​ហើយ​។  កាល​នោះលោកស្រី សុផាន់​ណារី បានអះអាងថា ខ្លួន​ជាប្រពន្ធចុង​របស់​ឯកឧត្តម កឹម សុខា ដែលបាន​រស់​នៅ​ជាមួយឯកឧត្តម ជាង ១៦ ឆ្នាំ និងមានកូនពីរនាក់។ តែ​ឯកឧត្តម កឹម សុខា ក៏បដិសេធថា លោក​មិន​ស្គាល់​ស្រ្តីម្នាក់​នេះ​ទេ​។

សារព័ត៌មានថ្មីៗ ​នឹង​លម្អិត​ព័ត៌មាននេះ ជាបន្តបន្ទាប់។​