ជាមេរៀន! ជិះ​បណ្តើរ ទូរស័ព្ទបណ្តើរ ​

រាជ​ធានី​​ភ្នំពេញ ៖ យុវជន​​២​នាក់​​​ជិះ​ម៉ូតូ​យឺត​ៗ​​និយាយ​ទូរស័ព្ទ ក៏​​ត្រូវ​ក្រុម​ជនប្រដាប់អាវុធ​​​២​នាក់​​យកកាំភ្លើង​ភ្ជង់​ប្លន់​ម៉ូតូ​​ទៅ​​បាត់ ដែល​​ហេតុការណ៍នេះ​កើតឡើង កាលពី​វេលា​ម៉ោង០​៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ​មិថុនា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​៦ ស្ថិត​​ក្នុង​ភូមិ​ក្តី​​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វា ។

ប្រភពឱ្យ​ដឹងថា ជន​រ​ង​​គ្រោះជាម្ចាស់​ម៉ូតូ​​​​ឈ្មោះ​អៀង គុយ ​អាយុ​២១​​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​សំបក​មាស សង្កាត់​​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វារ ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ឆ្នាំ​២០១៦ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FU-7312 ។ រីឯ​​ជនសង្ស័យ​មាន​គ្នា​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SL ​ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE-5000 ប្រដាប់​​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​​ស្គាល់​ម៉ាក ។

បើ​តាម​​​សម្តី​​​ជន​រង​គ្រោះ​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ​ រូបគេ​​ជិះ​ម៉ូតូឌុប​គ្នា​​ចេញពីផ្ទះ​ តាម​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិ​ស​ដៅ​​ពី​កើត ​ទៅ​លិច ។ ពេល​មក​ដល់​ចំណុច​កើតហេតុ ​គាត់បានបន្ថយល្បឿនម៉ូតូ​​ជិះ​​យឺត​ៗ ព្រោះ​ជាប់​​​និយាយ​ទូរស័ព្ទ ស្រាប់តែ​​ជនសង្ស័យ​​ជិះ​មក​​ពីក្រោយ​ដក​កាំភ្លើងខ្លី​ ភ្ជង់​គំរាម​បាញ់​សម្លាប់ និង​ឱ្យគាត់​ក្រាប​ចុះ​ដី​​ទាំង​២​​នាក់ រួច​​​ជនសង្ស័យ​ម្នាក់​​ដែល​មាន​កាំភ្លើង​បាន​យក​ម៉ូតូ​​ជិះ​សំដៅ ​មក​ភ្នំពេញ​បាត់​ស្រមោល ។

ចំណែក​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ពេល​ឮ​តាម​វិទ្យុទាក់ទង​ថា​ មាន​ចោរប្លន់​ភ្លាម កម្លាំង​​ល្បាត​​ប៉ុស្តិ៍ និង​ខណ្ឌ​ទាំងមូល​​បាន​សហការ​ពួន​ស្ទាក់​​តាម​ផ្លូវ​រហូត​​បានឃើញ​មុខសញ្ញា​ក៏​​​ដេញ​តាម​​ ដោយ​​ចាប់​បាន​បក្សពួក​ម្នាក់​ដែល​កំពុងជិះ​ម៉ូតូ​SL ។ ចំណែក​អ្នក​ដែល​មាន​កាំ​ភ្លើង​ និង​ជិះ​ម៉ូតូ​​ដែល​ប្លន់​បាន​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ រីឯ​ជន​ស​ង្ស័​ត្រូវ​​​សម្ថ​កិច្ច​ធ្វើការ​សាក​សួរ​ ដើម្បី​តាម​ចាប់​បក្សពួកបន្ត ។