ខណៈ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កំពុង​បើក​កិច្ចប្រជុំ តែ​បន្ត​អវត្តមាន​បក្ស​ប្រឆាំង

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា ២០១៦​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ផ្តើម​បើក​កិច្ច​ពិភាក្សា​ដើម្បី​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន មុន​ពេល​ដាក់​បញ្ចូល​ទៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នា​ពេល​ខាង​មុខ​។

សេចក្តីរាយការណ៍​ពី​វិមាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពុំ​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពិភាក្សា​ទៅ​លើ​របៀប​វារ​សំខាន់​ៗ​ចំនួន​០៤​ក្នុង​នោះ ពិភាក្សា​ទៅ​លើ​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្តី​ពី​ការ​សុំ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ឲ្យ​មានការ​គោរព​ពី​សំណាក់​ស្ថាប័ន​ជាតិ ចំពោះ​អភ័យ​ឯក​សិ​ទ្ឋិ​សភា​របស់​តំណាងរាស្ត្រ​ដែល​ត្រូវ​បាន​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ៕