ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ «​គ្មាន​វិធី​បំភ្លេច​បង​» មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)

Videos


ដោយសារតែមានសំណូមពរពីមិត្តភក្តិអ្នកលេងហ្វេសប៊ុកជាហូរហែ ទើបថ្មីៗនេះគេឃើញ ពៅ បញ្ញាពេជ្របានបង្ហោះនូវបទចម្រៀង «គ្មានវិធីបំភ្លេចបង» ដែលនាងច្រៀងផ្ទាល់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដើម្បីស្តាប់កំសាន្ត ។

ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ «​គ្មាន​វិធី​បំភ្លេច​បង​» មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)

ឃ្លីបវីដេអូបទចម្រៀង «គ្មានវិធីបំភ្លេចបង» ដែល ពៅ បញ្ញាពេជ្រ ច្រៀងបង្ហោះក្នុងហ្វេស ប៊ុក ត្រូវបានគេដឹងថា នាងច្រៀងនៅឯប្រទេសថៃ កន្លែងដែលនាងទៅព្យាបាលខ្លួន ដោយលំហាត់ប្រាណនិងធ្វើចលនា។មានការអបអរសាទរយ៉ាងច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុក ដោយការចុច Like និង Comment បន្ត បន្ទាប់ ដែលមានចំនួនរាប់ពាន់នាក់ តែក្នុងនោះក៏មានអ្នកខ្លះបានសរសេរថា នាងច្រៀងពិរោះ ទាស់តែមិនសូវមានទឹកដមប្រហែល មកពីសុខភាពខ្សោយដង្ហើមខ្លី។ទោះជាបែបនេះ ក៏គេនាំគ្នាគាំទ្រនិងលើកទឹកចិត្តនាងជានិច្ច ។

ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ «​គ្មាន​វិធី​បំភ្លេច​បង​» មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)

គិតរហូតមកទល់ពេលនេះមានរយៈពេលជាង៩ឆ្នាំទៅហើយដែលនាងបានធ្លាក់ខ្លួនពិការមិន អាចដើរបាន នាងតែងតែបន់ស្រន់ ផ្សងនិងប៉ងប្រាថ្នាសំខាន់ចង់ឲ្យនាងអាចដើរបានឆាប់ៗ ។ នាងត្រូវបានឃាតករលបលួចបាញ់ប្រហារចំនួន ២ គ្រាប់ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ វេលា ម៉ោង៦និង៣០នាទីព្រឹក នៅម្តុំខាងកើតក្រសួងឧស្សាហកម្មរ៉ែនិងឋាមពល។តាំងពីពេលនោះរហូតមកទល់ ពេលនេះ សមត្ថកិច្ចនៅមិនទាន់មានពន្លឺឬអាចវែកមុខឃាតករឃើញនៅឡើយ។

ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ «​គ្មាន​វិធី​បំភ្លេច​បង​» មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)
ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ «​គ្មាន​វិធី​បំភ្លេច​បង​» មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)
ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ «​គ្មាន​វិធី​បំភ្លេច​បង​» មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)
ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ «​គ្មាន​វិធី​បំភ្លេច​បង​» មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)
ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ «​គ្មាន​វិធី​បំភ្លេច​បង​» មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ចង់ដឹងថាតើការច្រៀងបទ«គ្មានវិធីបំភ្លេចបង»ដែល ពៅ បញ្ញាពេជ្រ ច្រៀង ពិរោះយ៉ាងណានោះ សូមតាមដានទស្សនានិងស្តាប់កំសាន្តទាំងអស់គ្នា ៕ ដេវីត