គណនី​​សង្គម​​ Mark Zuckerberg ត្រូវ​ Hacker លុក​លុយ

គណនី​បណ្ដាញ​​សង្គម​របស់​ Mark Zuckerberg ដូច​ជា​ Instagram, Twitter, LinkedIn និង​ Pinterest បាន​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

គណនី​​សង្គម​​ Mark Zuckerberg ត្រូវ​ Hacker លុក​លុយ

 

ចំពោះ​​ការ​វាយ​ប្រហារ​នេះ​មាន​ក្រុម​ Hacker មួយ​ក្រុម​ឈ្មោះ​ Ourmine បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ។ ក្រុម​ Hacker មួយ​នេះ​បាន​​​អួត​ថា​ Hack ចូល​បាន​សម្រេច​ទៅ​ក្នុង​គណនី​​​ទាំង​ប៉ុន្មាន​ខាង​លើ​របស់​ស្ថាបនិក​ Facebook ​ហើយ​ថែម​ទាំង​បាន​អញ្ជើញ​ឲ្យ​លោក​ Mark ទាក់​ទង​ទៅ​ពួក​គេ​ថែម​ទៀត​ផង។

 

គណនី​​សង្គម​​ Mark Zuckerberg ត្រូវ​ Hacker លុក​លុយ

 

ក្រោយ​ពី​ Hack ចូល​​គណនី​ Twitter របស់​​ Mark Zuckerberg បាន​សម្រេច​ ក្រុម​ Hacker នេះ​បាន​​បន្សល់​សារ​ជា​ច្រើន​លើ​គណនី​របស់​​ Mark ប៉ុន្តែ​ក្រោយ​មក​បាន​លុប​ចេញ​វិញ។ គួរ​បញ្ជាក់​ថា​គណនី​ Twitter របស់​ Mark មិន​មាន​បង្ហោះ​សារ​អ្វី​ទាល់​តែ​សោះ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២​ មក។

 

មក​ទល់​ពេល​នេះ​គេ​​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ស្ថាបនិក​ Facebook ដែល​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ដែល​ក្រុម​ Ourmine បាន​ Hack ចូល​នៅ​ឡើយ​នោះ​ទេ៕​​​​​

 

ចុច​អាន៖ Facebook បង្ហាញ​ផែនការ​​ នៅ​ពេល​​ Mark Zuckerberg ​ចេញ​ពី​តំណែង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BBC​​​​​​​​​