Neymar នឹង​សំដែង​​ជាមួយ Diesel ក្នុងរឿង xXx:The Return of Xander Cage

តារា​បាល់ទាត់ Neymar Jr របស់ Barcelona នឹង​មាន​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ​ដ៏​ធំ​នៅ​រដូវ​ក្តៅ​នេះ។

 

Neymar នឹង​សំដែង​​ជាមួយ Diesel ក្នុងរឿង xXx:The Return of Xander Cage

 

កីឡាករ​អន្តរជាតិ​ប្រេស៊ីល​នឹង​ចូលរួម​សំដែង​ជាមួយ Vin Diesel ក្នុង​រឿង xXx:The Return of Xander Cage តែ​គេ​នៅ​មិន​ទាន់​បង្ហើប​ពី​តួអង្គ​ដែល​ត្រូវ​សំដែង​ឲ្យ​ដឹង​នៅ​ឡើយ។ ក្រៅ​ពី Vin Diesel សហ​តួអង្គ​ក្នុង រឿងThe Fast and  the Furious ក៏​មាន​តារា​ល្បី​ផ្សេងៗ​ទៀត​ចូលរួម​សំដែង​ដូចជា Samuel L. Jackson, Ruby Rose និងsinger Nicky Jam។

 

Vin Diesel បាន​បង្ហោះ​លើ​គណនី Instagram ថា៖”ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន @neymarjr ចូលរួម​ថត​ថ្ងៃ​ដំបូង​នៃ​រឿង xXx:The Return of Xander Cage។ គេ​ពិត​ជា​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ”។ ដោយ​ឡែកNeymar វិញ​អះអាង​ថា​ខ្លួន​ពិត​ជា​បាន​ចូលរួម​សំដែង​ក្នុង​រឿង​នោះ តែ​បដិសេធ​សុំ​មិន​បកស្រាយ​ច្រើន ដោយ​និយាយ​បែប​កំប្លែង​ថា៖ “បើ​ខ្ញុំ​និយាយ Vin Diesel នឹង​សម្លាប់​ខ្ញុំ​ចោល”៕

 

Neymar នឹង​សំដែង​​ជាមួយ Diesel ក្នុងរឿង xXx:The Return of Xander Cage

 

Neymar នឹង​សំដែង​​ជាមួយ Diesel ក្នុងរឿង xXx:The Return of Xander Cage

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun