ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់

១-​ក្តី​រំពឹង​៖ ជាមួយ​ខ្សែការពារ​ដ៏​រឹង​មាំ​របស់​ព័រ​ទុ​យ​ហ្គា​ល់ រួម​ទាំង​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​ទៀត ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​កាន់តែ​មាន​ឥទ្ធិពល​លើ​គូប្រកួត ដែល​ត្រូវ​បាន​ព័រ​ទុ​យ​ហ្គា​ល់​រំពឹង​ថា​យ៉ាង​ហោច​ណាស់​ក៏​អាច​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត Euro 2016 ខាង​មុខ​នេះ​ដែរ ។ ក្រោយ​ការ​បរាជ័យ​ក្នុង​ការ​ប្រកួត World Cup 2014 នា​ពេល​កន្លង​ទៅ​នេះ ព័រ​ទុ​យ​ហ្គា​ល់ ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ជាមួយនឹង​មេរៀន​ថ្មី​ៗ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Santos​។ ខ្សែប្រយុទ្ធ​កីឡាករ Ronaldo បាន​និយាយ​ថា ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​មាន Ronaldo មិន​តិច​ជាង​២​នាក់​ទេ ។

២-​លទ្ធផល​ល្អ​៖ យ៉ាង​ហោច​ណាស់​ព័រទុ​យ​ហ្គា​ល់​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​៥​ប្រកួត​ចុង​ក្រោយ​នេះ ។ ព័រ​ទុ​យ​ហ្គា​ល់​មិន​បាន​យកឈ្នះ​ការ​ប្រកួត​ក្នុង​ទឹកដី​របស់​ខ្លួន​ឡើយ​ក្នុង​ព្រឹត្តិការណ៍ Euro 2004​។ ជាង​នេះ​ទៅ​ទៀត​ព័រ​ទុ​យ​ហ្គា​ល់ បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ​2000 និង​2012 ។ សម្រាប់​វគ្គ​ជម្រុះ​តាម​ពូ​ល​នា​ពេល​កន្លង​មក ព័រ​ទុ​យ​ហ្គា​ល់​ស្ថិត​នៅ​លំដាប់​ទី​១​ក្នុង​ពូ​ល I ទោះបី​ក្រុម​ជម្រើសជាតិ​មួយ​នេះ​រកបាន​តែ​១១​គ្រាប់​ក្តី ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​កីឡាករ Cristiano Ronaldo​។ កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​៣​លើក​រូប​នេះ អាច​រក​គ្រាប់​បាល់​បាន​៥​គ្រាប់​ក្នុង​៦​ប្រកួត​នា​វគ្គ​ជម្រុះ​កន្លង​មក ។ ប៉ុន្តែ Ronaldo ហាក់ដូចជា​ធ្វើ​មិន​បាន​ល្អ​ឡើយ​សម្រាប់​រដូវ​កាល​នេះ ខណៈ​លេង​ឱ្យ​ក្លិប Real Madrid ។

៤-​គ្រូបង្វឹក​៖ លោក Fernando Santos សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ អាយុ​៦១​ឆ្នាំ ។ លោក​បាន​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​អាយុ​៣៣​ឆ្នាំ មុន​ពេល​ចាប់​អាជីព​ជា​គ្រូ​បង្វឹក។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Rui Patrício (Sporting), Eduardo (Dinamo), Beto (Sevilla)​។

-​ខ្សែការពារ​៖ Pepe (Real Madrid), Eliseu (Benfica), José Fonte (Southampton), Cédric (Southampton), Fábio Coentrão(Monaco), Bruno Alves (Fenerbahçe), Cédric (Southampton), Eliseu(Benfica)​។

-​ខ្សែបម្រើ​៖ Danny (Zenit), William Carvalho (Sporting), Danilo Pereira (Porto), Adrien Silva (Sporting), Bernardo Silva (Monaco), André Gomes (Valencia), Renato Sanches (Benfica), João Moutinho (Monaco), Miguel Veloso (Dinamo), Vieirinha (Wolfsburg)

-​ខ្សែប្រយុទ្ធ ៖​ Cristiano Ronaldo (Real Madrid), Éder (Lille), Nani (Fenerbahçe), Ricardo Quaresma (Beşiktaş), Hélder Postiga (Rio Ave), Hugo Almeida (Hannover) ៕