ជនសង្ស័យ៣​នាក់ ​ត្រូវ​បាន​នគរបាល​ចាប់​វៃ​ខ្នោះ​ ករណី​ជួញដូរ​គ្រឿងញៀន​

ជនសង្ស័យ៣​នាក់ ​ត្រូវ​បាន​នគរបាល​ចាប់​វៃ​ខ្នោះ​ ករណី​ជួញដូរ​គ្រឿងញៀន​



​សៀមរាប ​៖ ​ជន​សង្ស័យ​ចំនួន​០៣​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​​ធ្វើ​ការ​ចុះ​បង្ក្រាប​ ខណៈ​ពួកគេ​កំពុង​សេព ​និង​ជួញដូរ​ថ្នាំញៀន​នៅក្នុង​តំបន់​ទេសចរណ៍​សៀមរាប។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី​០៤​ ខែមិថុនា ​ឆ្នាំ​២០១៦​ នៅ​លំនៅឋាន​មួយ​កន្លែង​ ស្ថិតនៅ​ភូមិ​គ្រួស ​សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ​កម្លាំង​នគរបាល​បាន​ធ្វើ​ការ​ឆែកឆេរ​ និង​ដកហូត​បាន​ម្សៅ​មេតំហ្វេតាមីន​ចំនួន​១៧​កញ្ចប់​តូច ​ទូរស័ព្ទ​០៣​គ្រឿង​ ដាវ​០៣​ដើម ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង កាត​យោធា​០៣​សន្លឹក និង​ឧបករណ៍​ច្នៃ​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​​ថា ជន​សង្ស័យ ​ដែល​កម្លាំង​នគរបាល​បាន​ធ្វើ​ការ​ឃាត់ខ្លួន​មាន​៖ទី​១-​ឈ្មោះ បូរ វិបុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដង្គុំ ក្រុ​ង​សៀមរាប (​ជួញដូរ​)​។ ទី​​២​ ឈ្មោះ វណ្ណា រដ្ឋា ហៅ​ង៉ោល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំ​ណង់​មាន​ទីលំនៅ​ភូមិ​ដូន​អុន ឃុំ​ដូន​កែវ ស្រុក​ពួក (​ជួញដូរ)។ ទី​៣-​ឈ្មោះ គាន គីន ហៅ​ចឹ​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ដូន​អុន ​ឃុំ​ដូន​កែវ ​ស្រុក​ពួក (​ជួញដូរ​)​។

នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មិថុនា ​ឆ្នាំ​២០១៦​ ​ជនសង្ស័យ ​រួម​ទាំង​វត្ថុ​តាង ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ជនសង្ស័យ៣​នាក់ ​ត្រូវ​បាន​នគរបាល​ចាប់​វៃ​ខ្នោះ​ ករណី​ជួញដូរ​គ្រឿងញៀន​