ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​រលួស ​កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​ ​

ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​រលួស ​កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​ ​



ភ្នំពេញ ​៖​ ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​រលួស ស្ថិត​ក្នុង​សង្កាត់​អូរ​គន្ធរ និង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ ដែល​រង​ការខូចខាត ​ដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១៣ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សកម្ម ក្នុង​ការ​ផ្តល់​ទឹក​សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ លើ​ផ្ទៃដី ចំនួន ២.០៧៨ ហិកតា។

ផេ​ក​ផ្លូវការ​របស់​ក្រសួង​ធនធាន​ទឹក​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ត្រូវ​បាន​ជួសជុល និង​ស្ដារ​ឡើងវិញ ​រួចរាល់​ជា​ស្ថាពរ បច្ចុប្បន្ន​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​រលួស ស្ថិត​ក្នុង​សង្កាត់​អូរ​គន្ធរ និង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម ក្នុង​ការ​ផ្តល់​ទឹក​សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ លើ​ផ្ទៃដី ចំនួន ២.០៧៨ ហិកតា។

ក្រសួង​បញ្ជាក់​ថា ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​រលួស បាន​ទទួល​រង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង ដោយ​សារ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បើក​ការដ្ឋាន​ជួសជុល និង​ស្ដារ​ឡើង​វិញ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ ដោយមាន​ទំហំ​ការងារ​ ៖ ជួសជុល​ទំនប់​អាង​ទឹក​ដោយ​ពង្រីក​តួ​ទំនប់​ឲ្យ​​ធំ ចាក់​គ្រួស​ក្រហម និង​ដាំ​ស្មៅ​ប្រវែង ៤.៧៦០ ម៉ែត្រ សាងសង់​ទំនប់​​បង្ហៀរ​ថ្មី​ប្រវែង ៧០ ម៉ែត្រ សាងសង់​សំណង់​សិល្បការ​ធំ​តូច ចំនួន ៣៤ កន្លែង ជួសជុល​ស្ដារ​ឡើងវិញ​ប្រឡាយ​មេ ០១ ខ្សែ ប្រវែង ៤.៣១៥ ម៉ែត្រ និង​ចាក់​ក្រួស​ក្រហម​លើ​ភ្លឺ​អម​សងខាង​ប្រឡាយ​មេ​ប្រវែង ៤.៣១៥ ម៉ែត្រ៕

ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​រលួស ​កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​ ​

ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​រលួស ​កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​ ​