រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ក្រុមហ៊ុន ជី ស៊ី អឹម បើក​លឿន​ជ្រុល​ទៅ​បុក​រះ​រថយន្ត​ហាយ​ឡិន​ឌ័​រ​ និង​របង​មន្ទីរ​ពេទ្យ​រុស្សី​បាក់​អស់​ជាច្រើន​ម៉ែត្រ​

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ក្រុមហ៊ុន ជី ស៊ី អឹម បើក​លឿន​ជ្រុល​ទៅ​បុក​រះ​រថយន្ត​ហាយ​ឡិន​ឌ័​រ​ និង​របង​មន្ទីរ​ពេទ្យ​រុស្សី​បាក់​អស់​ជាច្រើន​ម៉ែត្រ​

ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ក្រុមហ៊ុន ជី ស៊ី អឹម បើក​លឿន​ជ្រុល​ទៅ​បុក​រះ រថយន្ត​ហាយ​ឡិន​ឌ័​រ និង​របង​មន្ទីរពេទ្យ​រុស្សី បាក់​ចំនួន ៣​ផ្ទាំង កាលពី​ថ្ងៃ​ទី​០៥ ខែ​មិថុនា នៅ​លើ​បណ្ដោយ​ផ្លូវ​២៧១ កែង និង​ផ្លូវ​១៨៧ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន។

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត ក្រឡុក​ស៊ីម៉ងត៍ ក្រុមហ៊ុន ជី ស៊ី អឹម ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 5A -0022 បើក​តាម​បណ្ដោយ​ផ្លូវ​២៧១ ពី​កើតទៅ​លិច លុះ​មកដល់​ចំណុច​ផ្លូវ​ជាប់​របង មន្ទីរ​ពេទ្យ​រុស្សី រថយន្ត​បាន​បើក​បត់​ស្តាំ ចុះ​ចំណត ក្នុង​ល្បឿន​លឿន​បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ១​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-8696 ដែល​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ ជើង​ឡើង​ទៅ​ផ្លូវ ២៧១ បណ្ដាល​ឲ្យ​កំពិត​មុខ​។ ចំណែកឯ រថយន្ត​ដឹក​ស៊ីម៉ងត៍ បាន​បន្ត ល្បឿន​ជ្រុល​ទៅ​បុក របង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាក់​អស់​៣​ផ្ទាំង ប្រមាណ​ជាង​១០ ម៉ែត្រ​ទៅមុខ​លែង​រួច​។ ក្រោយពី​កើតហេតុ ភាគី ក្រុមហ៊ុន បាន​ចេញ​មុខ​ដោះស្រាយ​សំណង ទៅ​ភាគី រថយន្ត​ហាយ​ឡិច​ឌ័​រ និង​ជួសជុល​របង​មន្ទីរពេទ្យ​ឡើងវិញ​។ ប៉ុន្តែ​គេ​មិន​ដឹងថា​សង សំណង ប៉ុន្មាន​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ និយាយ​ថា នេះ​សំណាង​ហើយ បុក​រថយន្ត ហាយ​ឡិន​ឌ័​រ និង​របង​មន្ទីរពេទ្យ ចុះ​បើក​លឿន​អញ្ចឹង​ជ្រុល​ទៅ​បុក ផ្ទះ​ប្រជាពលរដ្ឋ​វិញ នឹង​មាន​គ្រោះថ្នាក់ បែប​ណា​។ ពួកគាត់​សំណូមពរ​ឲ្យ ក្រុមហ៊ុន ក៏ដូចជា​សមត្ថកិច្ច គួរ​មាន​វិធានការ បែបណា​ចំពោះ​រថយន្ត​ធុន​ធំ ដែល​តែងតែ​បង្ក​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ៕