ខេ​ម នឹងធ្វើ​សន្និសីទកាសែត​បកស្រាយ​ការពិត​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ឲ្យ​ជនរងគ្រោះ​ស្លាប់​ទាំង​បិទ​ភ្នែក​ជិត​

​រាជធានី​ភ្នំពេញ : តារាចម្រៀង​ល្បី​លោក ប៊ុន សុ​ណា​រិន្ទ ហៅ ខេ​ម បាន​បញ្ជាក់ថា លោក​នឹង​បកស្រាយ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មាន​អ្នកបើកបរ​ម្នាក់ ស្លាប់​ឲ្យ​អស់ ដើម្បី​បញ្ចប់​ការជេរប្រមាថ​មកលើ​រូបលោក​ថា ជា​អ្នក​ខុស​តែម្នាក់ឯង​។​

ខេ​ម នឹងធ្វើ​សន្និសីទកាសែត​បកស្រាយ​ការពិត​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ឲ្យ​ជនរងគ្រោះ​ស្លាប់​ទាំង​បិទ​ភ្នែក​ជិត​

​ការបំភ្លឺ​ទាំងនោះ​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​វេទិកា​សន្និសីទកាសែត​ដែល​រូបលោក និង​ផលិត​ថោ​ន នឹង​រៀបចំឡើង ប៉ុន្តែ​មិន​ច្បាស់​ថា ធ្វើ​ថ្ងៃ​ណា ឬ​ពេលណា​ឲ្យ​ច្បាស់​នោះទេ​ដោយសារតែ​ការរៀបចំ​នៅ​មិនទាន់​កំណត់​ច្បាស់​។​

​ការប្រកាស​ពាក់ព័ន្ធ​នឹង​វេទិកា​សន្និសីទ​នេះ គឺ​បន្ទាប់ពី​មានការ​ដាក់​បណ្ដឹង​ពី​សំណាក់​ភាគី​ជនរងគ្រោះ និង​បន្ទាប់ពី​មានការ​រិះគន់​ខ្លាំង​ថា លោក​បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​បែរជា​សុំ​គេ​បង់​ត្រឹមតែ​៤​ពាន់​ដុល្លារ ក្នុងពេលដែល​ខាង​ភាគី​ជនរងគ្រោះ​ទាមទារ​២៥០០០​ដុល្លារ ដែល​មិន​ខុសពី​ការប្រមាថ​អាយុជីវិត​មនុស្ស​។ លោក ខេ​ម បាន​បញ្ជាក់ថា លោក​នឹងធ្វើ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ​ឲ្យ​អស់ ហើយ​លោក​ក៏​នឹង​បញ្ជាក់​ពីថ្ងៃ​ធ្វើ​សន្និសីទកាសែត និង​ទីកន្លែង​នៅពេល​កំណត់​បាន​នោះ​ផង​។​

​មហាជន​ជាច្រើន​រង់ចាំ​មើលថា ចំពោះ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នោះ ខណៈដែល​លោក លី ម៉ាត់​លី បងប្រុស​របស់​អ្នកស្លាប់ ក៏​ប្រកាសថា នឹង​តតាំង​ក្រោយ​ការបំភ្លឺ​របស់លោក​ខេ​ម បើសិនជា​លោក ខេ​ម បំភ្លឺ​យក​ចំណុច​តែ​ម្ខាង ហើយ​ទម្លាក់កំហុស​ឲ្យ​ប្អូនប្រុស​របស់លោក ដែល​បាន​ស្លាប់​ថា មាន​កំហុស​ផ្ទុយ​ទាំងស្រុង​ពី​ច្បាប់​រកឃើញ​។​

​រហូតមកទល់​ពេលនេះ លោក ខេ​ម បាន​អះអាងថា រវាង​លោក និង​ភាគី​ខាង​អ្នកស្លាប់ នៅ​មិនទាន់​ត្រូវ​គ្នា​នៅឡើយ​ទេ ហើយ​សំណុំរឿង​លើ​ករណី​របស់​លោក ក៏​មិនទាន់​ច្បាស់​ថា នឹងមាន​លទ្ធផល​បែបណា​នោះដែរ ដរាបណា​តុលាការ​មិនទាន់​កាត់សេចក្ដី​នោះ​៕