ចំរើន សុភ័ក្រ​ បដិសេធ​បែក​គូ​ដណ្ដឹង​

ជួប​ជាមួយ​តារា​ចម្រៀង​ ចំរើន​ សុភ័ក្រ​ ក្នុង​ថ្ងៃ​ខួប​មួយ​ឆ្នាំ​របស់​ហាង​ Le Cocktail បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នាងជាមួយ​គូ​ដណ្ដឹង​​នៅ​តែ​​រក្សា​ចំណង​ស្នេហ៍​ធម្មតាដូច​ពី​មុន ​មិន​បាន​ប្រេះ​ឆា​ដូច​​ការ​លើក​ឡើង​កន្លង​មក​នោះ​ឡើយ។

 

“ខ្ញុំ​គូ​ដណ្ដឹង​នៅ​ធម្មតា​ អត់​មាន​ប្រេះ​ឆា​ដូច​បងប្អូន​មួយ​ចំនួន​តូច​លើក​ឡើង​ទេ​បង​។ មាន​បង​ប្អូន​ខ្លះ​មិន​សូវ​បាន​ឃើញ​ខ្ញុំ​បង្ហាញ​មុខ​គូ​ដណ្ដឹង​គាត់​គិត​ថា​ប្រហែល​ជា​ពួក​ខ្ញុំ​បែប​គ្នា​ហើយ ប៉ុន្តែ​អត់ទេ”។ សុភ័ក្រ​ ថ្លែង។

 

ចំរើន សុភ័ក្រ​ បដិសេធ​បែក​គូ​ដណ្ដឹង​

កញ្ញា ចំរើន សុភ័ក្ដ្រ និង​គូ​ដណ្ដឹង​លោក ថុន ច័ន្ទ​មុន្នី ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ(រូប​ថត ៖ FB សុភ័ក្ដ្រ)

 

បន្ថែម​លើស​នេះ​ទៀត​ អតីត​បេក្ខភាព The Voice រដូវ​កាល​ទី​១​ ប្រាប់​ថា ​គូ​ដណ្ដឹង​នាង​​នេះ​ហើយ​ ដែល​ចាំ​ជួយ​​យក​អាសា​នាង​គ្រប់​ពេល​ទៅ​កម្មវិធី​​​តាម​បណ្ដា​ខេត្ត​នានា។ “ការ​ពិត​បាន​គាត់​នឹង​ហើយ​ជា​អ្នក​ចាំ​ជួយ​ជូន​ខ្ញុំ​ទៅ​គ្រប់​កម្មវិធី​តាម​បណ្ដា​ មិនថា​យប់​ព្រលប់​ថ្ងៃ​ បើ​គ្មាន​គាត់​គឺ​ពិបាក​”។ អតីត​កូន​ក្រុម​ ណុប បាយ៉ារិទ្ធ​ បន្ថែម។​

 

ចំរើន សុភ័ក្រ​ បដិសេធ​បែក​គូ​ដណ្ដឹង​រូបភាព​៖ ហ្វេសប៊ុក សុភ័ក្រ

 

យ៉ាង​ណា​មិញ​បញ្ជាក់​រឿង​វេលា​អាពាហ៍ពិពាហ៍​ ម្ចាស់​បទ “មិន​ចេះ​គេង​ពីរ​នាក់” នាង​ថ្លែង​ទាំង​មិន​លាក់​លៀម​ថា​ថ្ងៃ​ណា​មួយ​ដែល​សម​ស្រប​នឹង​ចូល​រោង​ជ័យ​នាងនឹង​ប្រាប់​ទស្សនិកជន​។ ប៉ុន្តែ​ពេល​នេះនាង​ប្រាប់​ថា​​​ ម្នាក់ៗ​​កំពុង​រវល់​នឹង​ការងារ​រៀង​ៗ​ខ្លួន​ ណាមួយ​អាយុ​ក៏​នៅ​តិច ​​ទើប​មិន​ទាន់ឈាន​ដល់​ដំណាក់​កាល​​អាពាហ៍ពិពាហ៍​។

 


គូ​ដណ្ដឹង​​អតីតបេក្ខភាព​ The Voice កម្ពុជា រូប​នេះ​ ​មាន​ឈ្មោះ​ថា​ ថុន ច័ន្ទ​មុន្នី មាន​វ័យ២៥​ឆ្នាំ  អ្នក​ទាំង​ពីរ​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ ២០១៤៕​

 

អត្ថបទ៖ ថា ម៉ាលីដា