ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិរូម៉ានី ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានី បានបង្ហាញខ្លួនក្នុងយុទ្ធនាការធំៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែ ពួកគេកម្របានឆ្លងផុតវគ្គចែកពូលណាស់។ ក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានី នឹងធ្វើការបង្ហាញខ្លួនជាលើកទី៥របស់ខ្លួននៃយុទ្ធនាការ Euro ខាងមុខនេះ ហើយលទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់ពួកគេ គឺការឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយលើករបស់ពួកគេកាលពីឆ្នាំ២០០០។
romania_team

រូម៉ានី បានឈ្នះកៅអីសម្រាប់យុទ្ធនាការនៅឆ្នាំនេះ ក្រោយពីបានឆ្លងផុតវគ្គចែកពូលដោយស្វ័យប្រវត្តិ រួមជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ខាងជើង ហើយនិងត្រូវឈានទៅលេងក្នុង Euro ឆ្នាំ២០១៦ តាមរយៈការស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៃការប្រកួតជម្រុះពូល F បន្ទាប់អៀរឡង់ខាងជើង ក្រោយពីឈ្នះ៥លើក និងស្មើ៥លើកពីការប្រកួត១០លើក។

ការឈ្នះកៅអីក្នុងវគ្គចែកពូលរបស់ពួកគេមិនបានកើតឡើងដោយលំបាកឡើយ ប៉ុន្តែ ពួកគេប្រាកដជាជួបការលំបាកក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ ខណៈដែលពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិបារាំង និងស្វ៊ីស ក្នុងពូលរបស់ពូលរបស់ពួកគេ ក៏ដូចជាក្រុមជម្រើសជាតិអាល់បានី។

សម្រាប់ Euro ឆ្នាំ២០១៦ ពួកគេស្ថិតក្នុងពូល A ហើយពួកគេនឹងត្រូវធ្វើការប្រកួតបើកឆាកនៅពេលជួបជាមួយនឹងក្រុមជម្រើសជាតិបារាំង នាថ្ងៃទី១០ ខែមិថុនា នៅកីឡដ្ឋាន Stade de France ទីក្រុងប៉ារីស។ តំបន់ការពាររបស់ក្រុមជម្រើសជាតិរូម៉ានី ពិតជាមានភាពរឹងមាំ ហើយ Vlad Chichires អតីតតារាឆ្នើមរបស់ Spurs គឺជាកីឡាករស្នូលក្នុងតំបន់ការពាររបស់ពួកគេ៕