ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិរុស្ស៊ី ក្នុងដំណើរឆ្ពោះទៅកាន់ Euro ឆ្នាំ២០១៦

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងធ្វើការបង្ហាញខ្លួនក្នុងយុទ្ធនាការជើងឯកប្រចាំទ្វីបអឺរ៉ុបជាលើកទី៥របស់ពួកគេ បើគិតចាប់តាំងពីការបែកបាក់សហភាពសូវៀត កាលពីឆ្នាំ១៩៩៦។ ក្រុមសហភាពសូវៀត បានជួបជោគវ័យដ៏ធំក្នុងយុទ្ធនាការអន្តរជាតិ ប៉ុន្តែ ចាប់តាំងពីបំបែករដ្ឋមក រុស្ស៊ី មិនបានឈានទៅកាន់កម្រិតដ៏ខ្ពស់ដូចកាលពីមុនឡើយ។
Russy-Euro16
ការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Euro ឆ្នាំ២០០៨ គឺជាការសម្រេចបាននូវសមិទ្ធផលដ៏ល្អបំផុតចុងក្រោយរបស់ពួកគេ ប៉ុន្តែ វាមាននូវការបរាជ័យច្រើនជាងការជោគជ័យរបស់ពួកគេ។

សម្រាប់យុទ្ធនាការ Euro ឆ្នាំ២០១៦ ខាងមុខនេះ ពួកគេបានឈ្នះសិទ្ធិទៅប្រកួតតាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២នៃយុទ្ធនាការប្រកួតជម្រុះពូល G ក្រោយពីដណ្តើមបានជ័យជម្នះ៦លើក ស្មើ២លើក និងចាញ់២លើកពីការប្រកួតទាំង១០លើករបស់ពួកគេ។ ក្រុមជម្រើសជាតិរុស្ស៊ី នឹងត្រូវប្រឈមមុខនឹងការប្រជែងដ៏ធំមួយដើម្បីឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលពួកគេស្ថិតក្នុងពូល B រួមជាមួយនឹងជើងខ្លាំងអង់គ្លេស ស្លូវ៉ាគី និងក្រុមបាល់ទាត់ជម្រើសជាតិវេលស៍។

ក្នុងយុទ្ធនាការ Euro ក្រុមជម្រើសជាតិរុស្ស៊ី នឹងធ្វើការប្រកួតបើកឆាកក្នុងពូលរបស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃទី១១ ខែមិថុនា នាកីឡដ្ឋាន Stade Velodrome ក្នុងទីក្រុង Marseille។ ក្នុងចំណោមកីឡាករទាំងអស់ក្នុងក្រុមរបស់ពួកគេ កីឡាករវ័យ៣៥ឆ្នាំអាចនឹងក្លាយជាសមាជិកដ៏សំខាន់បំផុត។ Sergei Ignashevich អាចនឹងមានវ័យចាស់បន្តិច ប៉ុន្តែ រូបគេនឹងក្លាយជាកីឡាករដ៏រឹងមាំក្នុងតំបន់ការពាររបស់ពួកគេ៕