ប្រវត្តិខ្លីៗក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

Euro ឆ្នាំ២០១៦ នឹងក្លាយជាការបង្ហាញខ្លួនជាលើកទី១មួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី បើគិតចាប់តាំងពីការបែកបាក់របស់រដ្ឋឆេកូស្លូវ៉ាគី កាលពីឆ្នាំ២០១៦។ វានឹងក្លាយជារឿងមិនយុត្តិធម៌ក្នុងការនិយាយថា ស្លូវ៉ាគី គឺជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមឈ្នះតិចតួច ក្នុងយុទ្ធនាការនៅឆ្នាំនេះ ប៉ុន្តែ នោះមិនមែនមានន័យថា ពួកគេមិនមានសក្តានុពុល ក្នុងការបង្កើតភាពអស្ចារ្យឡើយ។
Slovaky-Euro16
ក្នុងការប្រកួតជម្រុះពូល C ក្រុមជម្រើសជាតិស្លូវ៉ាគី បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល ដោយដេញតាមពីក្រោយក្រុមខ្លាំងអេស្ប៉ាញ ចំនួន៥ពិន្ទុ។ ក្នុងការប្រកួតជម្រុះ១០លើក ស្លូវ៉ាគី បានកត់ត្រាជ័យជម្នះ៧លើក ស្មើ១លើក និងចាញ់២លើក ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះលើក្រុមអេស្ប៉ាញ ក្នុងការប្រកួតលើទឹកដីខ្លួនឯងផងដែរ។

ប្រសិនបើពួកគេចង់ឆ្លងផុតការប្រកួតវគ្គចែកពូល ពួកនឹងត្រូវតែធ្វើឲ្យល្អជាងក្រុមជម្រើសជាតិអង់គ្លេស វេលស៍ និងរុស្ស៊ី ជាមុនសិន ខណៈដែលក្រុមទាំងបីសុទ្ធសឹងស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងពួកគេនៅលើតារាងរបស់ FIFA។

សម្រាប់ការប្រកួតក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ ខាងមុខ ស្លូវ៉ាគី បានស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស រុស្ស៊ី និងក្រុមជម្រើសជាតិវេលស៍ ហើយពួកគេនឹងធ្វើការប្រកួតបើកឆាករបស់ពួកគេនៅថ្ងៃទី១១ ខែមិថុនា ជាមួយនឹងក្រុមជម្រើសជាតិវេលស៍ នាកីឡដ្ឋាន Nouveau Stade de Bordeaux ក្នុងទីក្រុង Bordeaux។

ជាមួយនឹងការមាន Marek Hamsik ក្នុងក្រុមរបស់ពួកគេ ស្លូវ៉ាគី នឹងមានអារម្មណ៍ថា អ្វីៗក៏អាចកើតឡើងបានផងដែរ។ រូបគេនឹងផ្តល់កម្លាំងដ៏រឹងមាំមួយក្នុងក្រុម ក៏ដូចជាផ្តល់ការគំរាមដ៏ពិសេសក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ខណៈដែល Martin Skrtel ស្ថិតក្នុងតំបន់ការពារ ពួកគេក៏គួរតែមានតំបន់ការពារដ៏រឹងមាំមួយ៕