អ្នកគាំទ្រអន់ចិត្ត ពេលឃើញសម្រស់ តារាល្បី Lily Maymac នៅក្រៅ ព្រោះតែ… (មានវីដេអូ)

កូរ៉េខាងត្បូង៖ ដូចជាប្រិយមិត្ត បានស្គាល់រួចមកហើយ   នាង Lily Maymac ជាតារាល្បីខ្លាំង ទាំងក្នុងហ្វេសប៊ុក  និងអ៊ិនស្តាក្រាម។

កាលពីថ្មីៗនេះ តារាស្រីកូនកាត់ហ្វីលីពីន-អូស្រ្តាលីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញសម្រស់របស់នាងនៅខាងក្រៅ កាលពេលនាងទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូង។ ហើយក្នុងនោះដែរ ក៏មានអ្នកលួចថតសកម្មភាពរបស់ Lily ពេលនាងត្រូវអ្នកគាំទ្រសុំថតរូបជាមួយគ្នាផងដែរ។

សម្រស់របស់ Lily នៅក្រៅ បានធ្វើឲ្យអ្នកគាំទ្រ អន់ចិត្តបន្តិចបន្តួច ព្រោះថានាងមិនសូវដូចក្នុងរូបថត ១០០ភាគរយប៉ុន្មាននោះទេ។ ហើយយ៉ាងណាមិញ ក៏មានរូបថតកាលពីនាងនៅក្មេងប៉ុន្មានសន្លឹកទៀត ត្រូវបានលាតត្រដាងផងដែរ ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួន បានគិតថា នាងមើលទៅគួរឲ្យស្រលាញ់ បែបយុវតីវ័យក្មេងផងដែរ៕

តោះមើលសម្រស់របស់នាងនៅក្រៅទាំងអស់គ្នា ថាយ៉ាងណាដែរ៖ 

ប្រភព ៖
Lollipop

ចំណាប់អារម្មណ៍ខ្មែរឡួត៖

ដោយឡែក ក៏មាននារីថៃម្នាក់ បានទៅកែសម្ផស្ស ឲ្យដូចនឹងតារាល្បីអ៊ិនស្តាក្រាម Lilly Maymac ផងដែរ។

នារីវ័យក្មេងម្នាក់ បានព្យាយាមស្រកទម្ងន់ និងកែសម្ផស្ស ដើម្បីឲ្យដូចតារាក្នុងដួងចិត្ត គឺនាង Lilly Maymac។

យោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា មាននារីម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម សរសើរថា រូបនាងពិតជាស្រស់ស្អាតខ្លាំង ក្រោយពីកែសម្ផស្សរួច ហើយថែមទាំង នាំគ្នាហៅថា នាងLilly ទីពីរផងដែរ ។

ចំពោះនារីរូបស្អាតម្នាក់នេះ បាននិយាយប្រាប់ថា Lilly Maymac បានក្លាយជា តារាក្នុងដួងចិត្តរបស់នាងតាំងពីយូរ ហើយនាងពិតជាស្រឡាញ់ ទម្រង់មុខ និងរាង Lilly ខ្លាំងណាស់ រហូតដល់ថ្ងៃមួយ នាងក៏បានសម្រេចចិត្ត ទៅកែសម្ផស្ស ត្រង់ច្រមុះ និងចាក់បបូរមាត់ឲ្យរីកខ្លាំង ដើម្បីឲ្យដូចនាងតែម្តង។

មិនតែប៉ុណ្ណោះ នាងក៏បានព្យាយាមថែរាង ឲ្យស្លីមស្រឡូនថែមទៀត ដែលនាងតែងហាត់ប្រាណ និងបរិភោគសារធាតុណា ដែលមានជាតិប្រូតេអ៊ីន កាបូអ៊ីដ្រាត ផ្លែឈើ និងបន្លែជាដើម។ ហើយនាង ក៏អាចស្រកទម្ងន់បានសម្រេច ពី៦៨គីឡូ មកត្រឹមតែ ៥០គីឡូ ក្នុងរយៈពេលតែ៤ខែតែប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ននេះ នារីវ័យក្មេងរូបនោះ ពិតជាដូច នឹងនាងLilly Maymac កាន់តែខ្លាំង ទាំងមុខមាត់ ស្ទាយលេងខ្លួន និងរូបរាងជាដើមផងដែរ៕

តោះមើលមុខ នារីម្នាក់ និងនាង Lilly Maymac ទាំងអស់គ្នា ថាដូច រឺយ៉ាងណា៖    

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload