ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​៣​នាក់ របួសធ្ងន់​៦​នាក់

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (​ប្រុស​១​នាក់​) រង​របួសធ្ងន់​៦​នាក់ (​ស្រី​១​នាក់​) របួសស្រាល គ្មាន ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៩​គ្រឿង រួម​មាន ម៉ូតូ​ចំនួន​៥​គ្រឿង​, រថយន្ត​ធុន​តូច​៣​គ្រឿង​, យាន​ផ្សេង​ៗ ១​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន​១​លើក​, មិន​គោរព​សិទ្ធិ​៣​លើក (​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់​១​លើក (​ស្លាប់​១​នាក់​), ស្រវឹង​១​លើក (​ស្លាប់​១​នាក់​) ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ (​យប់​១​នាក់ ) ។
គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ ចំនួន​៣​លើក​, ផ្លូវ​ខេត្ត​ក្រុង ១​លើក​, ផ្លូវលំ ២​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មាន ម៉ូតូ​៤​លើក​, រថយន្ត​ធុន​តូច ១​លើក​, ថ្មើរជើង ១​លើក ។

ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន ខេត្តកំពង់ស្ពឺ ១​លើក (​ស្លាប់​១​នាក់​) របួស​១​នាក់​,​ស្វាយ​រៀង ១​លើក (​ស្លាប់​១​នាក់ ស្រី​) និង​ខេត្តកំពង់ឆ្នាំង ១​លើក (​ស្លាប់​១​នាក់ ស្រី​) ។

នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន ចំនួន ២,៧៣៤​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន ១,២៤៥​គ្រឿង និង​ពិន័យ​សរុប ១,៤៨៩​គ្រឿង ៕