រដូវប្រាំង​ចុះ​ដល់​ចំការ រដូវវស្សា​ចុះ​ដល់​វាលស្រែ ពេល​លំហែ​ដឹកនាំ​សិស្ស​លេង​កីឡា

ខេត្ដព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា លោក ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​ស្រុក​កញ្ជ្រៀច និង​ជា​ប្រធាន​ក្រុម​ចុះ​ជួយ​ពង្រឹង​ឃុំ​ត្នោត រួម​នឹង​សហការី​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជា​កសិករ ដែល​កំពុង​មមាញឹក សាបព្រោះ និង​ដក​ស្ទូង​នៅ​ក្នុង​រដូវវស្សា ដែល​មាន​អ្នកខ្លះ​ដកស្មៅ ខ្លះ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ដោយ​បាន​នាំ​យក​អាហារ​សម្រន់​មាន​នំ​ប៉ាវ ចៃ​យ៉ និង​ទឹក​សុទ្ធ ទៅ​ចែក​ជូន​ប្រជា​កសិករ​ប្រមាណ​១១២​នាក់ ដល់​វាលស្រែ​តែ​ម្ដង ។ ក្រោយ​ពី​សួរសុខទុក្ខ ក៏​បាន​ចែក​អាហារ​សម្រន់​ដល់​កសិករ​តាម​វាលស្រែ ក្រុមការងារ​លោក​ឡុ​ង ស្រេង បាន​នាំ​យក​ថវិកា​ជា​មូលនិធិ​សប្បុរសធម៌ របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ទៅ​ចែក​ជូន​ដល់​គ្រួសារ​សព និង​ស្ដ្រី​សម្រាលកូន​ចំនួន​៣០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​២០​ម៉ឺន​រៀល​ផង​ដែរ ។

នេះ​ជា​ការ​កត់សម្គាល់​ឲ្យ​ឃើញ​ថា ក្រុមការងារ​ចុះ​ជួយ​ពង្រឹង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ដែល​លោក ឡុ​ង ស្រេង ជា​ប្រធាន​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​នោះ​សាទរ​ដោយ​ទ​ង្វើ​ដឹកនាំ​ដ៏​ល្អ​ប្រពៃ​គឺ «​រដូវប្រាំង​ចុះ​ដល់​ចំការ រដូវវស្សា​ចុះ​ដល់​វាលស្រែ ពេល​លំហែ​ដឹកនាំ​សិស្សានុសិស្ស ក្រុម​យុវជន​លេង​កីឡាបាល់ទាត់ និង​បាល់ទះ  និង​នៅ​មាន​សម​ទ្ធ​ផល​ជា​ច្រើន ដែល​បាន​លេច​រូបរាង​ឡើង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឃុំ​ត្នោត​ទាំងមូល​ទទួលស្គាល់​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​ស្ថិត​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​ឆ្លើយ​តប​ទាន់​ពេលវេលា ទាន់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕