ក្រសួងធនធានទឹក៖ ចាប់ថ្ងៃទី៦-១៣ ខែមិថុនា កម្ពុជារងឥទ្ធិពលខ្យល់មូសុងនិរតី មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិនុថានេះ បានសេចក្តីប្រកាសព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ថា ប្រទេសកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងនិរតី ដែលបង្កឲ្យមានភ្លៀងរាយប៉ាយធ្លាក់ ពីមធ្យមទៅច្រើន។

ក្រសួងធនធានទឹកបានឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៦ អាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖

- តំបន់វាយទំនាប ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន

-តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីបង្គួរ ទៅច្រើន

-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងការព្យាករណ៏ពីអាកាសធាតុនេះ គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងធនធានទឹក​ និងឧតុនិយមក៏ធ្លាប់បានបានធ្វើការព្យាករ ពីរបាយទឹកភ្លៀងម្តងរួចហើយដែរ ដោយកាលនោះគឺចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែឧសភា ឆ្នាំ២០១៦ ដោយរយៈពេលនោះ គឺភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា។

ក្រសួងធនធានទឹកក៏បានបន្ថែមទៀតផងដែរថា  នៅក្នុងអំឡុងពេលខាងលើនេះ រាជធានីភ្នំពេញ ក៏អាចទទួលទឹកភ្លៀង ពីមធ្យមទៅច្រើនផងដែរ ហើយក៏សូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងធនធានទឹក៖ ចាប់ថ្ងៃទី៦-១៣ ខែមិថុនា កម្ពុជារងឥទ្ធិពលខ្យល់មូសុងនិរតី មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន

ក្រសួងធនធានទឹក៖ ចាប់ថ្ងៃទី៦-១៣ ខែមិថុនា កម្ពុជារងឥទ្ធិពលខ្យល់មូសុងនិរតី មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន