មើល​កំពូល​តារា​ស្រី ៦ ដួង​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​អាក្រាត​ចូលរួម​កម្មវិធី​ធំៗ

Videos


កម្មវិធីប្រគល់ពានរង្វាន់ធំៗជាច្រើនយើងតែងតែឃើញមានវត្តមានរបស់កំពូលតារាល្បីៗ ជាច្រើនដែលតែងតែចូលរួម ហើយយការចូលរួមនោះដែរ គឺញ៉ាំងឲ្យបរិយាកាសកាន់តែមានភាពអធិកអធម ។ 

ក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នានាទាំងនោះគេបានតក់សំគាល់ឃើញមានកំពូលតារាហូលីវូដ ក៏ដូចជាតារាម៉ូដែល និង ចម្រៀងល្បីៗមួយចំនួនធំបានបង្ហាញខ្លួននៅកណ្ដាលហ្វូងមនុស្សរាប់រយនាក់ជាមួយម៉ូដសម្លៀកបំពាក់សិចស៊ីដល់កំពូលរបស់ពួកគេ រហូតដល់ថ្នាក់មើលទៅស្ទើរតែអាក្រាតថែមទៀតផង ។

ខាងក្រោមនេះ គឺជាវត្តមានរបស់កំពូលតារាស្រីល្បីៗមួយចំនួនដែលតែងតែចូលចិត្តបង្ហាញខ្លួននៅក្នុងកម្មពិធីធំៗជាមួយសម្លៀកបំពាក់សិចស៊ីស្ទើរអាក្រាតរបស់ខ្លួន ដែលទង្វើនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកសារព័ត៌មានរាប់រយនាក់នៅក្នុងកម្មវិធី ។ ចង់ដឹថា តើជាតារារូបណាខ្លះដែលចូលចិត្តស្លៀកពាក់សិចស៊ីខ្លាំងចូលរួមក្នុងកម្មវិធីសូមមើលការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា៖

១. នាង Bella Hadid

មើល​កំពូល​តារា​ស្រី ៦ ដួង​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​អាក្រាត​ចូលរួម​កម្មវិធី​ធំៗ

កំពូលតារាម៉ូដែលវ័យ ១៩ ឆ្នាំ នាង Bella Hadid បានធ្វើឲ្យអ្នកសារព័ត៌មានរាប់រយនាក់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ «Cannes Film Festival» ស្ទើរតែកាន់កាមេរ៉ាមិនជាប់ដោយសារតែការស្លៀកពាក់របស់នាងសិចស៊ីខ្លាំងជាងតារាស្រីដទៃទៀតក្នុងកម្មវិធីនោះ ។

២. នាង Jennifer Aniston

មើល​កំពូល​តារា​ស្រី ៦ ដួង​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​អាក្រាត​ចូលរួម​កម្មវិធី​ធំៗ

តារាសម្ដែងវ័យ ៤៧ ឆ្នាំ ដែលជាប់ឈ្មោះជាតារាសម្ដែងមានសម្រស់ស្អាតជាងគេបំផុតលើលោកនាង Jennifer Aniston បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រគល់ពាន «Golden Globe Awards» ជាមួយរ៉ូបឆែកដល់គល់ភ្លៅ ។

៣. នាង Gwyneth Paltrow

មើល​កំពូល​តារា​ស្រី ៦ ដួង​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​អាក្រាត​ចូលរួម​កម្មវិធី​ធំៗ

តារាចម្រៀង និង សម្ដែង វ័យ ៤៣ ឆ្នាំ នាង Gwyneth Paltrow បានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគល់ពាន «CMA Awards 44» លើកទី ៤៤ ជាមួយសម្លៀកបំពាក់សិចស៊ីខ្លាំងបំផុតដែលមើលទៅហាក់ដូចជាអាក្រាតយ៉ាងដូច្នោះដែរ ។

៤. កំពូលអ្នកច្នៃម៉ូដ និង តារាម៉ូដែល វ័យ ៣២ ឆ្នាំ នាង Nicky Hilton

មើល​កំពូល​តារា​ស្រី ៦ ដួង​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​អាក្រាត​ចូលរួម​កម្មវិធី​ធំៗ

៥. តារាសមត្ថភាពចម្រុះវ័យ ៣៨ ឆ្នាំ នាង Myleene Klass

មើល​កំពូល​តារា​ស្រី ៦ ដួង​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​អាក្រាត​ចូលរួម​កម្មវិធី​ធំៗ

៦. នាង Madonna

មើល​កំពូល​តារា​ស្រី ៦ ដួង​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​អាក្រាត​ចូលរួម​កម្មវិធី​ធំៗ

តារាសម្ដែង ចម្រៀង និង ជាអ្នកនិពន្ធទំនុកចម្រៀងវ័យ ៥៧ ឆ្នាំ នាង Madonna បានស្លៀកសម្លៀកបំពាក់ម៉ូដសិចស៊ីខ្លាំងបំផុតដើរនៅលើកម្រាលព្រំក្រហមនៃកម្មវិធី « 2016 Met Gala» ៕ (ប្រភព ឌាលលីមែល) កុសល