ចង្កាក់​ដោត​ប្រហិត​របស់​អ្នកភូមិ​ចំនួន​បី​ កំពុង​បាត់​ហាងឆេង

ចង្កាក់ដោតប្រហិតនេះដំបូងឡើយកើតឡើងដោយសារការយកចង្កាក់ធំៗទៅដោតថ្នាំជក់ ហើយមានហាងឆេងខ្ពស់ តែដោយសារមុខរបរថ្នាំជក់បានបាត់បង់បន្តិចម្ដងៗ ប្រជាជនក៏ងាកមកធ្វើចង្កាក់ដោតប្រហិត និងរបស់ផ្សេងៗវិញ ណាមួយនៅសល់ចុង ឬ កំណាត់ឫស្សីល្មមធ្វើចង្កាក់ប្រហិតនេះ។

ចង្កាក់​ដោត​ប្រហិត​របស់​អ្នកភូមិ​ចំនួន​បី​ កំពុង​បាត់​ហាងឆេង

បុរសម្នាក់នៅភូមិ ចំការខ្ពប ស្រុកកំពង់សៀម ខេត្តកំពង់ចាម សុំមិនបញ្ចេញឈ្មោះ បានប្រាប់ Sabay ថា មុខរបរនេះប្រជាជននៅក្នុងភូមិចំការខ្ពប ភូមិបឹងបាសាក់ និងភូមិវាលស្បូវ  ធ្វើតាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ តែពីមុននោះគឺធ្វើចង្កាក់សម្រាប់ដោតថ្នាំជក់ គឺថ្នាំកាតាប តែបច្ចុប្បន្នគេធ្វើចង្កាក់តូចៗសម្រាប់ដោតសាច់អាំង ប្រហិត និងត្រីឆ្អើរ ជាដើម ។

បុរសដដែលបានបន្តថា៖ “ប្រជាជននៅក្នុងភូមិទាំងបីខាងលើ បានត្អូញត្អែរថា ចង្កាក់លក់មិនសូវដាច់ ឈ្មួញកណ្ដាលឱ្យតម្លៃថោក  ហើយជាពិសេសមានការប្រកួតប្រជែងជាមួយចង្កាក់នាំចូលពីប្រទេសវៀតណាម គេលក់តម្លៃថោកជាង ហើយចង្កាក់គេស្អាត គេផលិតដោយប្រើម៉ាស៊ីន ចំណែកយើងធ្វើដោយដៃ អ្នកទិញរកតែរបស់ដែលថោកប៉ុណ្ណោះ ដោយមិនគិតពីផលប៉ះពាល់ ឬ គុណភាពឡើយ ” ។ ពីមុនស្រួលលក់ ព្រោះមានម៉ូយកុម្ម៉ង់ច្រើន  តែឥឡូវលក់មិនដាច់សោះ ជាពិសេសពេលដល់រដូវវស្សា ឈ្មួញទម្លាក់តម្លៃ ពី៦០០ រៀលក្នុងមួយបាច់នៅរដូវប្រាំង មកនៅត្រឹមតែ ៥០០ រៀលក្នុងមួយបាច់នៅរដូវវស្សា។

“ផលវិបាកមួយទៀតសម្រាប់ឆ្នាំនេះ ដោយសារភាពរាំងស្ងួតកន្លងមក ម្ចាស់ឫស្សីមិនចង់លក់ឱ្យ ព្រោះពេលកាប់អាចខូច ឬ ងាប់ឫស្សីរបស់គេ តែបើលក់វិញ គឺថ្លៃជាងធម្មតា ”។ ប្រភពដដែលបញ្ជាក់យ៉ាងដូច្នេះ៕

ចង្កាក់​ដោត​ប្រហិត​របស់​អ្នកភូមិ​ចំនួន​បី​ កំពុង​បាត់​ហាងឆេង ចង្កាក់​ដោត​ប្រហិត​របស់​អ្នកភូមិ​ចំនួន​បី​ កំពុង​បាត់​ហាងឆេង

ប្រភព៖ sabay

  • ចង្កាក់​ដោត​ប្រហិត​របស់​អ្នកភូមិ​ចំនួន​បី​ កំពុង​បាត់​ហាងឆេង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: