អ្នក​វិទ្យាសាស្ត្រ​​ចាក់​កោសិកា​​មនុស្ស​ក្នុង​សត្វ​ជ្រូក សម្រាប់​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​​

អ្នកវិទ្យាសាស្ត្រនៃសហរដ្ឋអាមេរិកថ្មីៗនេះកំពុងដាក់ឲ្យកោសិកាមនុស្សលូតលាស់នៅក្នុងរាងកាយរបស់សត្វជ្រូកដើម្បីផលិតជាសរីរាង្គមនុស្ស-ជ្រូក។ នេះបើយោងតាមសារព័ត៌មាន BBC។

អ្នក​វិទ្យាសាស្ត្រ​​ចាក់​កោសិកា​​មនុស្ស​ក្នុង​សត្វ​ជ្រូក សម្រាប់​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​​

ចំពោះគោលបំណងការស្រាវជ្រាវធ្វើបែបនោះឡើងគឺដើម្បីដោះស្រាយបញ្ហាខ្វះខាតនៃសរីរាង្គសម្រាប់វះកាត់ផ្លាស់ប្ដូររបស់មនុស្ស។

នីតិវិធីខាងលើរបស់ក្រុមអ្នកវិទ្យាសាស្ត្រពីសកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា ដំបូងពួកគេបានចាក់បញ្ចូលកោសិកាមនុស្សទៅក្នុងអំប្រ៊ីយ៉ុង(ទារកក្នុងស្បូនបីខែដំបូង) របស់សត្វជ្រូកញីដើម្បីផលិតអំប្រ៊ីយ៉ុង មនុស្ស-ជ្រូក ដែលគេហៅថា Chimera។ បន្ទាប់មកគភ៌របស់សត្វជ្រូកលូតលាស់ជាធម្មតាតែត្រូវបំពេញដោយកោសិកាមនុស្សដែលបង្កើតបានជាសរីរាង្គមនុស្ស។

អ្នក​វិទ្យាសាស្ត្រ​​ចាក់​កោសិកា​​មនុស្ស​ក្នុង​សត្វ​ជ្រូក សម្រាប់​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​​

ក្រោយកូនជ្រូកកើត គេទុកឲ្យវាលូតលាស់រហូតពេញវ័យធម្មតា ដែលពេលនោះគេអាចវះកាត់យកសរីរាង្គរបស់វា ដូចជាលំពែងសម្រាប់ផ្លាស់ប្ដូរឲ្យមនុស្ស។

គួរបញ្ជាក់ផងដែរថា ករណីនៅក្នុងប្រទេសអង់គ្លេស មនុស្សប្រមាណ១ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំអំឡុងពេលរង់ចាំសរីរាង្គសម្រាប់ការវះកាត់ផ្លាស់ប្ដូរដែលនាំឲ្យការមាននីតិវិធីស្រាវជ្រាវខាងលើឡើង។ ដោយឡែកសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រខាងលើ ក៏មានមតិជាច្រើនរិះគន់ថាជាទង្វើមួយមិនសមរម្យ៕

អ្នក​វិទ្យាសាស្ត្រ​​ចាក់​កោសិកា​​មនុស្ស​ក្នុង​សត្វ​ជ្រូក សម្រាប់​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​​

ប្រភព៖ sabay

  • អ្នក​វិទ្យាសាស្ត្រ​​ចាក់​កោសិកា​​មនុស្ស​ក្នុង​សត្វ​ជ្រូក សម្រាប់​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: