អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​

​​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​​ Leo Cup ​2016 ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ Division B ​បាន​ចាប់​ផ្ដើម​បើក​ឆាក​កាល​ពី​ម្សិល​មិញ​​ នៅ​​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ។ ​អ្នក​ទស្សនា​​ទិញ​សំបុត្រ ១​សន្លឹក​តម្លៃ​ ២៥០០ រៀល​​ដូរ​បាន​ស្រាបៀ​មួយ​កំប៉ុង ​និង​អាច​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​ ដែល​​​មាន​សមត្ថភាព​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ។

 អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​សកម្មភាព​ប្រកួត​​ម្សិល​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

 

​លោក ពេជ្រ សុភឿន ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​​ពាន​រង្វាន់​បាល់ទះ​ Leo Cup ​បាន​ឲ្យ​ដឹង​ថា ​​​សម្រាប់​ការ​ទិញ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​បាល់ទះ​​ក្របខណ្ឌ​​ B ​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​អ្នក​​ទស្សនា​​ទិញ​សំបុត្រ​មួយ​សន្លឹក​តម្លៃ ២៥០០​រៀល​ នឹង​អាច​ដូរ​បាន​ស្រា​បៀ​មួយ​កំប៉ុង​ភ្លាមៗ។ ​ចំណែក​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​​​​​ទាំង​ក្របខណ្ឌ A និង B ​សំបុត្រ​លក់​តម្លៃ ៥ពាន់​រៀល​ដូរ​បាន​ស្រាបៀ​ Leo ពីរ​កំប៉ុង។

 

​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​រូប​នេះ​បន្ត​​ថា​ ឆ្នាំ​ ២០១៦​​​​​​​កីឡាករ​បាល់ទះ​គ្រប់​រូប​មាន​ការ​រីក​ចំរើន​ខ្លាំង​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​ឆ្នាំ​នេះ​គ្រប់​ក្រុម​​ទាំង ៥​មណ្ឌល​មាន​ការ​រៀប​ចំ​​បាន​យ៉ាង​​ល្អ ហើយ​កីឡាករ​សំបូរ​ទៅ​ដោយ​អ្នក​មាន​សមត្ថភាព​។

 

​​​​​លោក​បន្ថែម​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​​បង្កើត​ពាន​​រង្វាន់​​​​​បាល់ទះ​​កម្រិត​ស្តង់ដារ​អស់​រយៈ​ពេល​ ៥​ឆ្នាំ​មក​នេះ បាន​លេច​ចេញ​ជា​ផ្លែផ្កា​​គួរឲ្យ​ចាប់​អារម្មណ៍​ហើយ។ លោក​សង្ឃឹម​ថា ​គ្រប់​ក្រុម​នៅ​តាម​បណ្ដា​ខេត្ត​ នឹង​រក្សា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ខ្លួន ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទះ​​ទាំង​អស់​គ្នា។

សម្រាប់​លទ្ធផល​​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៦៖​
-កងពលតូចលេខ៣១​ការពារ​កោះ​ឆ្នេរ ​៣​-១ យុវជន​ស្ម័គ្រចិត្ត​សសរ​ស្តម្ភ (25-16, 25-27, 25-21, 26-24)
-វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា ៣-១​ យុវជន​បាត់ដំបង (25-20, 20-25, 25-17, 25-23)

 

តារាង​កម្មវិធី​ប្រកួត​ ថ្ងៃ​ទី​៦ មិថុនា ២០១៦

កាល​បរិច្ឆេទ​

ពូល​

ក្រុម​​

​​ប៉ះ​

​​ក្រុម​​

ម៉ោង​

០៦/០៦/១៦​

B

​​Aqua Fmaily Resort

ប៉ះ​

យុវជន​​ភ្នំពេញ​ថ្មី​

 ១២:០០​

B

កង​ពល​តូច​អន្តរាគមន៍​លេខ ៧​

ប៉ះ​

មន្ទីរ​អប់រំ​​​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​

 ១:៣០​

A

ខ្មែរ​សាមគ្គី​ខេត្ត​កំពង់​ចាម​

ប៉ះ​

យុវជន​​បាត់​ដំបង​

 ៣:០០​

A

កង​ពល​តូច​លេខ ៣១​ការពារ​កោះ​ឆ្នេរ​

​​ប៉ះ​

វិទ្យាស្ថាន​ជាតិ​អប់រំកាយ​​ និង​កីឡា​

 ៥:០០

អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​ អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​

អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​

 

អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​

 

អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​

 

អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​

 

អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​

 

អ្នក​ចូល​ទស្សនា​​​បាល់ទះ​ Leo Cup 2016 ទទួល​បាន​ប្រយោជន៍​ច្រើន​

 

អត្ថបទ​ជា​ច្រើន​ទៀត សូម​ចុច៖ កីឡាបាល់ទះ​ជាតិ
ព័ត៌មាន​ពាន Leo Cup បន្ថែម​ទៀត សូម​ចុច៖ http://www.leocupvolleyball.com/

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​