បុរសឥណ្ឌា កាន់សក់ដ៏វែងអន្លាយ ប្រវែង ១៩ម៉ែត្រ ស្វែងរក កំណត់ត្រាពិភពលោក

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌា វ័យចំណាស់ម្នាក់ ដែលមានសក់ដ៏វែងអន្លាយ ប្រវែងរហូតដល់ទៅ ១៩ម៉ែត្រ បាននិយាយថា គាត់កំពុងតែទាមទាររក ការទទួលស្គាល់ពី កំណត់ត្រាពិភពលោក «Guinness World Records»។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសចំណាស់ម្នាក់ឈ្មោះ Savjibhai Rathwa អាយុ៦០ឆ្នាំ រស់នៅក្នុងស្រុក Surendranagar នៃរដ្ឋ Gujarat ប្រទេសឥណ្ឌា បានបង្ហាញសក់វែងអន្លាយរបស់ខ្លួន ដែលបានទុក និងមើលថែ អស់រយៈពេល ជាច្រើនទសវត្សរ៍កន្លងមកនេះ។

លោក Rathwa ដែលតែងតែដើរទៅណាមកណា ជាមួយសក់ប្រវែង១៩ម៉ែត្ររបស់ខ្លួន ដែលរូបគាត់តែងព័ទ្ធជុំវិញក្បាល។ គាត់បាននិយាយថា គាត់បរិភោគផ្លែឈើ និងបន្លែជាច្រើន ដើម្បីថែរក្សាសក់ឲ្យមានសុខភាពល្អ និងរឹងមាំ។ គាត់បន្តថា គាត់តែងចំណាយពេល ៣ម៉ោង ដើម្បីលាងសម្អាតសក់របស់គាត់រៀងរាល់២ថ្ងៃម្តង និងឲ្យចៅកាន់វាទៅខាងក្រៅ ដើម្បីទទួលយកពន្លឺព្រះអាទិត្យ។

យ៉ាងណាមិញ អង្គការមិនរកកម្រៃក្នុងស្រុកមួយ បានឲ្យដឹងថា ពួកគេកំពុងជួយ លោក Rathwa ទាមទារយកកំណត់ត្រាពិភពលោក «Guinness World Records» ខណៈពួកគេបានដឹងពីលទ្ធផលរួចទៅហើយថា លោក Rathwa ប្រាកដជាអាចទទួលបានកំណត់ត្រាពិភពលោកមួយនេះ ព្រោះអ្នកកាន់កំណត់ត្រាចាស់ ដែលជាស្រ្តីជនជាតិចិន មានឈ្មោះថា Xie Qiuping មានសក់ត្រឹមតែប្រវែង ៦.៧ម៉ែត្រតែប៉ុណ្ណោះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ដោយឡែក បើយោងតាមសារព័ត៌មាន Shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ស្រ្តីវ័យ ៥៧ឆ្នាំម្នាក់ មានឈ្មោះថា នី លីនម៉ី (Ni Linmei) រស់នៅក្នុងខេត្ត សានស៊ី (Shanxi) ទីក្រុង តៃយ័ន (Taiyuan) ប្រទេសចិន មានសក់ប្រវែង ២,៩ម៉ែត្រ វែងជាងកំពស់ របស់លោក យ៉ាវ មីង (Yao Ming) កីឡាករបាល់បោះ របស់ប្រទេសចិន ដែលមានកំពស់ ត្រឹមតែ ២,២៩ម៉ែត្រប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា អ្នកស្រី លីនម៉ី មិនដែលកាត់សក់របស់គាត់ឡើយ អស់រយៈពេល ១៦ឆ្នាំមកហើយ ហើយជារៀងរាល់ថ្ងៃ គាត់ត្រូវចំណាយពេល ២ម៉ោងឯណោះ ដើម្បីលាងសំអាត និងហាលវាឲ្យស្ងួត។

ទោះជាយ៉ាងណា អ្នកស្រី លីនម៉ី បាននិយាយថា គាត់ប្រហែលជាត្រូវ កាត់សក់ហើយ ព្រោះគាត់មានការពិបាក ក្នុងការថែរក្សាវាណាស់។ ម្យ៉ាងទៀត ទោះបីជាអ្នកស្រី លីនម៉ី ទុកសក់ឲ្យដុះ តទៅទៀតក៏ដោយ ក៏អ្នកស្រីនៅតែ មិនអាចឈ្នះ ស្រ្តីជនជាតិចិន ដែលមានឈ្មោះថា Xie Qiuping ដែលមានសក់ រហូតដល់ទៅ ប្រវែង ៥,៦ម៉ែត្រឯណោះ។

យ៉ាងណាមិញ អ្នកស្រី លីនម៉ី មិនដែលកាត់សក់របស់គាត់ ត្រឹមតែរយៈពេល ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកស្រី Xie Qiuping វិញ គឺមិនធ្លាប់កាត់សក់ តាំងពីឆ្នាំ ១៩៧៣មកម្ល៉េះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសឥណ្ឌា កាន់សក់ដ៏វែងអន្លាយ ប្រវែង ១៩ម៉ែត្រ ស្វែងរក កំណត់ត្រាពិភពលោក
រូបភាព៖ លោក Savjibhai Rathwa មានសក់ដ៏វែងអន្លាយ ប្រហែង១៩ម៉ែត្រ

រូបភាព៖ អ្នកស្រី Xie Qiuping ម្ចាស់កំណត់ត្រាពិភពលោក មានសក់ប្រវែង ៦.៧ម៉ែត្រ

បុរសឥណ្ឌា កាន់សក់ដ៏វែងអន្លាយ ប្រវែង ១៩ម៉ែត្រ ស្វែងរក កំណត់ត្រាពិភពលោក
រូបភាព៖ អ្នកស្រី នី លីនម៉ី (Ni Linmei) និងកូនស្រី