កំពុង​បើក​រថយន្ត​ដេក​លក់​មួយ​ភ្លឹប ​រេចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​របស់​ធ្ងន់​ម្នាក់​

កំពុង​បើក​រថយន្ត​ដេក​លក់​មួយ​ភ្លឹប ​រេចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​របស់​ធ្ងន់​ម្នាក់​



ឧត្តរមានជ័យ​ ៖ ​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៦៧B ស្ថិតនៅ​ក្នុង​ភូមិ​លំ​ទង​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយ​រថយន្ត​ម៉ាក​សាំយ៉ុង​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​២W៩៥៨១​ដឹក​ម្ទេស​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ​បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ធ្ងន់។

តាម​សម្ដី​របស់​អ្នកបើកបរ​រថយន្ត​ក្រឡាប់​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ដឹក​ម្ទេស​ពេញ​ បម្រុង​យក​ទៅ​លក់​នៅ​ក្នុង​ទឹកដី​ថៃ​ តាម​ច្រក​អន្តរជាតិ​ជាំ​សាងាំ។ លុះដល់​ចំណុច​កើតហេតុ ខ្លួន​ងងុយដេក ហើយ​បាន​ធ្មេច​មួយ​ភ្លឹប​ទាំង​រថយន្ត​កំពុង​តែ​រត់​លើ​ផ្លូវ ​​ក៏​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​តែម្តង។

ក្រោយ​កើតហេតុ អ្នកបើកបរ ឈ្មោះ ​ឆេង ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល បាន​រង​របួស​ធ្ងន់ ​និង​រថយន្ត​ត្រូវ​ខូចខាត​ប្រហែល​៥០%៕
កំពុង​បើក​រថយន្ត​ដេក​លក់​មួយ​ភ្លឹប ​រេចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​របស់​ធ្ងន់​ម្នាក់​