តារា​ចម្រៀង អែមមី ធ្វើ​ខួបនិងអបអរការ​​​ចេញ​ទៅ អូស្ត្រាលី

តារា​ចម្រៀង​ក្នុង​ផលិតកម្ម​M ​កញ្ញា អែមមី បាន​ធ្វើ​ខួប​គម្រប់២៦ឆ្នាំ​របស់​ខ្លួន​កាល​ពី​យប់​​មិញ ហើយ​​នាង​បាន​​ប្រាប់​​ថា ពិធី​នេះ​ក៏​ដើម្បី​​អបអរ​ការ​​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី ​​នាខែកក្កដាខាង​មុខ​នេះផង​ដែរ។

តារា​ចម្រៀង អែមមី ធ្វើ​ខួបនិងអបអរការ​​​ចេញ​ទៅ អូស្ត្រាលី

អែមមី  បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ខែ កក្កដា ខាង​មុខ​នេះ នាង​ជា​មួយ​តារា​ប្រុស​ស្រី​ចំនួន៤នាក់​ផ្សេង​ទៀត ​គ្រោង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស ​អូស្ត្រាលី​ចំនួន ៤០ថ្ងៃ។ តារា​ដែល​​ត្រៀម​​ចេញ​ពី​ច្រៀង​ជា​មួយ​នាងរួមមាន​​កញ្ញា វ៉ាន់ នីឡា លោក អេឡិច ចិន្ត្រា និង តារា​ចម្រៀង២នាក់​ផ្សេង​ទៀត ​ដែល​នាងមិន​ចាំ​ឈ្មោះ។

​អែមមី ​បាន​បោះជំហាន​ចូល​សិល្បៈ​ជាង​៤ឆ្នាំ ដោយ​ចាប់​អាជីព​ជា​តារា​ចម្រៀង​ប្រចាំ​​ក្នុង​ផលិតកម្ម​M​តែ​ម្ដង។ ជា​មួយ​នឹង​​ការងារ​នេះ នាង​​​​ធ្លាប់​បាន​ចេញ​​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ចំនួន​២លើក​មក​ហើយគឺ​នៅ សហរដ្ឋអាមេរិក​ម្ដង និងនៅ​ប្រទេស​អូស្ត្រាលី ​ដែល​នាង​គ្រោង​ទៅ​ជា​លើក​ទី២។

តារា​ចម្រៀង អែមមី ធ្វើ​ខួបនិងអបអរការ​​​ចេញ​ទៅ អូស្ត្រាលី

ងាក​មក​ពិធី​ខួប​កំណើត​​គម្រប់​២៦ឆ្នាំ​យប់​មិញ​វិញ អែមមី ប្រាប់​ថា គឺ​ជា​ពិធី​ខួប​​ដ៏​​ធំ​របស់​ខ្លួន ដែល​កន្លង​មក​នាង​​មិន​ដែលរៀបចំ​មាន​​គ្នា​ច្រើន​បែប​នេះ​​ឡើយ។ នាង​ប្រាប់​ថា មានភ្ញៀវ​​​​ជិត២០តុ​ចូលរួម ដែល​​ភាគ​ច្រើន​ជា​​តារា​សម្ដែង អ្នក​​ដឹក​នាំ​ការ​សម្ដែង និង ម្ចាស់​ផលិតកម្ម ចំពោះ​ការ​ចំណាយ​នាង​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ឡើយ។

អែមមី បង្ហើប​ថា ក្រោយ​ត្រឡប់​ពី​ការ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​វិញ នាង​គ្រោង​បើក​ហាង​លក់​​គ្រឿង​កែ​សម្ផស្ស​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត​ផង៕

អត្ថបទ៖ ខុត សីហា