ថៃ​​​​ពង្រឹង​ភាសា​អង់គ្លេស​​ដល់​សិស្ស​បឋម​​ ដើម្បី​ប្រកួត​ប្រជែង​ទី​ផ្សារ​ការងារ​

ថៃនឹងពង្រឹងជំនាញភាសាអង់គ្លេសដល់ប្រព័ន្ធអប់រំក្នុងប្រទេស ពីថ្នាក់បឋមសិក្សាក្នុងខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ។

អនុរដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Teerakiat Jareonsettasin បានឲ្យដឹងថា នៅតាមសាលារដ្ឋក្រោមការដឹកនាំរបស់ការិយាល័យអប់រំ នឹងត្រូវបង្រៀនភាសាអង់គ្លេសដល់សិស្សរយៈពេល៥ម៉ោងក្នុងមួយសប្ដាហ៍ ឬ២០០ម៉ោងក្នុងមួយឆមាស។

តាមសារព័ត៌មាន Bangkok Post ក្រោមគម្រោងថ្មីនោះ សិស្សបឋមសិក្សាពីថ្នាក់ទី១ដល់ទី៣ នឹងផ្ដោតសំខាន់លើជំនាញស្នូល៤សំខាន់ៗគឺ ស្ដាប់ និយាយ អាន និងសរសេរ។ ចំពោះការសិក្សាភាសាអង់គ្លេសនោះ សិស្សបឋមសិក្សាថៃនឹងរៀនតាមប្រព័ន្ធអ៊ីនធឺណិត និង Appsមួយចំនួនផងដែរ។

លោកអនុរដ្ឋមន្ត្រី Teerakiat បានឲ្យដឹងថា គោលដៅថ្មីខាងលើ នឹងធ្វើឲ្យភាសាអង់គ្លេសរបស់សិស្សប្រសើរឡើង ដែលអាចឲ្យពួកគេត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងទីផ្សារការងារអន្តរជាតិនាពេលខាងមុខ។

យោងតាមរបាយការណ៍ចំណាត់ថ្នាក់ របស់ស្ថាប័ន EF Education First ថៃត្រូវបានចាត់ថ្នាក់ជាប្រទេសមិននិយាយភាសាអង់គ្លេសមួយ ដែលមានជំនាញភាសាអង់គ្លេសខ្សោយក្នុងចំណាត់ថ្នាក់លេខ១៤នៃ១៦ប្រទេសក្នុងទ្វីបអាស៊ី និង ចំណាត់ថ្នាក់លេខ៦២ក្នុងនៃ៧០ប្រទេសក្នុងពិភពលោក៕

ប្រភព៖ sabay

  • ថៃ​​​​ពង្រឹង​ភាសា​អង់គ្លេស​​ដល់​សិស្ស​បឋម​​ ដើម្បី​ប្រកួត​ប្រជែង​ទី​ផ្សារ​ការងារ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:កំសាន្ត
Tags: