ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ជា​ជនជាតិ​យួន ធ្វើ​របង​លើដី​ចំណីផ្លូវ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

​ជនជាតិ​យួន​ដែល​ចូលមក​រស់នៅក្នុង​ខេត្តស្ទឹងត្រែង ភាគច្រើន​ប្រកប​របរ​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត និង​ធ្វើ​ការងារ​សំណង់​ជាដើម ហើយ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង មិនទាន់​គ្រប់គ្រង​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ពួកគាត់​កំពុង​ស្វែងរក​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​សង្គម​ស៊ីវិល ក្នុងការ​ទប់ស្កាត់​ករ​ណី​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ជនជាតិ​យួន ដែល​ធ្វើ​របង​លើដី​ចំណីផ្លូវ​សាធារណៈ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ជា​ជនជាតិ​យួន​ឈ្មោះ ខាំ ប៊ុន​ម៉េង ហៅ​មឿ​ន ដែលមាន​ទីតាំង​នៅជាប់​ផ្លូវលំលេខ​៧៧ និង​ផ្លូវ​លេខ​១៤ ក្នុង​ក្រុង​ស្ទឹងត្រែង បានធ្វើ​របង​ស័ង្កសី​ជាប់ទ្រុង​ផ្លូវ​ប្រហែល​ជាង​២០០​ម៉ែត្រ​ដោយ​គ្មាន​លូបង្ហូរទឹក និង​ដី​ចំណីផ្លូវ​ឡើយ​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ កុំ​ឲ្យ​ជនជាតិ​យួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ តំណាង​ប្រជាពលរដ្ឋ​ភូមិ​ព្រែក ដែល​រង​ផលប៉ះពាល់​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​សង្កាត់​ស្ទឹងត្រែង និង​ក្រុង​ស្ទឹងត្រែង ទំនងជា​ខ្លាច​អំណាច​ឥទ្ធិពល​ជនជាតិ​យួន​នោះ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បើទោះបី​ជនជាតិ​យួន​ឈ្មោះ ខាំ ប៊ុន​ម៉េង ហៅ​មឿ​ន ធ្វើ​របង​លើដី​ចំណី​ផ្លូវលំ​យ៉ាងណាក៏ដោយ​។ ជាពិសេស​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ជនជាតិ​យួន​រូបនេះ នៅតែ​អាច​ដំណើរការ​យ៉ាង​រលូន​បើទោះបី​ភាគច្រើន​នៃ​ឈើ​ប្រណីត​ដែល​ដឹក​ចូល​រោង​សិប្ប​កម្មនេះ គឺជា​ឈើ​ខុសច្បាប់​យ៉ាងណាក៏ដោយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​រិះគន់ថា ទង្វើ​របស់​ជនជាតិ​យួន​ឈ្មោះ ខាំ ប៊ុន​ម៉េង ហៅ​មឿ​ន ក្នុងការ​ប្រើប្រាស់​ដី​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន គឺជា​អំពើ​ខុសច្បាប់​ដែល​មន្ត្រី​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​នោះទេ​។ ដូច្នេះ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង គួរពិនិត្យមើល​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវលំ​លេខ​៧៧ ភ្ជាប់​ទៅ​ផ្លូវ​លេខ​១៤​ក្នុង​ក្រុង​ស្ទឹងត្រែង ខ្លះ​ផង​ព្រោះ​លោក ប៊ុន ណា​រី អភិបាលក្រុង​ស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ មន្ត្រី​អាជ្ញាធរ​ខេត្តស្ទឹងត្រែង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ជនជាតិ​យួន​ឈ្មោះ ខាំ ប៊ុន​ម៉េង ហៅ​មឿ​ន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ បើទោះបីជា​ឈ្មួញ​រូបនេះ​មាន​ឥទ្ធិពល​និង​ខ្នងបង្អែក​រឹងមាំ​យ៉ាងណាក៏ដោយ ព្រោះ​ការធ្វើ​អាជីវកម្ម​លើដី​ចំណីផ្លូវ​របស់​រដ្ឋ​ជា​អំពើ​ខុសច្បាប់​ទាំងស្រុង​៕

99c52c3a-80dc-439e-a248-575cef1766e6លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង 58376b2d-30a3-4bf5-87ae-10ebf70ab821