វិធី​ថែរក្សា​សក់​កូនតូច​

ការយល់ដឹងអំពីសាប៊ូកក់សក់
ទារកទើបកើត : គួរកក់សក់មួយដងក្នុងមួយសប្តាហ៍គ្រប់គ្រាន់ហើយ ប្រសិនបើលក្ខខណ្ឌស្បែកក្បាលល្អ ប៉ុន្តែបើមានអង្គែឡើងខ្លាញ់ច្រើនគួរកក់២ទៅ៣ដងក្នុងមួយសប្តាហ៍ និងប្រើប្រេងអូលីវម៉ាស្សាស្បែកក្បាលតិចៗផង។

ក្មេងអាយុបាន ២ ទៅ ៣ ឆ្នាំ : គួរកក់សក់ ៣ដងក្នុង១សប្តាហ៍ (អាចកក់ញឹកញាប់ជាងនេះប្រសិបបើក្មេងមានបញ្ហាស្បែកក្បាល)

ក្មេងអាយុ ៣ ទៅ ៥ ឆ្នាំ : ជាពេលដែលកុមារមានសក់ច្រើនបន្តិចហើយ ដូចនេះអ្នកអាចកក់សក់ឱ្យកូនរាល់ថ្ងៃបាន (ប៉ុន្តែបើសិនកូនមានសក់រួច ឬស្ងួត គួរកុំកក់ញឹកញាប់ពេក) ហើយគួរប្រើសាប៊ូបន្ទន់សក់ ១ដង ក្នុង១សប្តាហ៍ ។គួរកត់សម្គាល់ផងដែរគួរកក់សក់ក្រោយពេលងូតទឹករួចរាល់ព្រោះក្មេងមិនគួរអង្គុយត្រាំទឹកដែលមានជាតិសាប៊ូកក់សក់ទេ វាអាចបណ្តាលឱ្យប៉ះពាល់ដល់ស្បែកក្មេងបាន។

តើសាប៊ូកក់សក់សម្រាប់ទារក និងសាប៊ូកក់សក់ធម្មតាខុសគ្នាយ៉ាងដូចម្តេច ?
សាប៊ូកក់សក់សម្រាប់មនុស្សពេញវ័យសម្បូរដោយសារធាតុគីមី ហៅថា អានីណូអ៊ីក ដែលប៉ះពាល់ដល់ស្បែកដូចនេះទើបអាចសម្អាតបានហ្មត់ចត់។ សារធាតុគីមីនេះអាចបណ្តាលឱ្យសក់ស្ងួត ដូចនេះហើយទើបចាំបាច់ត្រូវប្រើសាប៊ូបន្ទន់បន្ទាប់ពីកក់សក់រួច។ សាប៊ូកក់សក់ដែលមានសារធាតុគីមីបែបនេះស័ក្តិសមសម្រាប់មនុស្សធំព្រោះមនុស្សធំមានស្បែកក្បាលសម្បូរជាតិខ្លាញ់ជាក្មេង។ ដោយឡែកសាប៊ូកក់សក់កូនក្មេងផលិតឡើងដោយមិនឱ្យក្រហាយភ្នែក ប៉ុន្តែក៏មិនត្រូវបណ្តោយឱ្យសាប៊ូហូរចូលភ្នែកកុមារដែរ ។

របៀបសិតសក់ឱ្យកូនក្មេង
ស្ត្រីមេផ្ទះគួរប្រយ័ត្នចំពោះការសិតសក់ឱ្យកូនតូច ពុំនោះអាចបង្កការឈឺចាប់ ស្កៀប ឬដាច់សក់កូនបាន ៖
– ប្រើក្រាសឬច្រាសសិតសក់ធ្មេញរង្វើល និងធ្មេញធំៗ ចៀសវាងការដាញ់សក់ ឬមុតស្បែកក្បាល។
– កុំចាប់ផ្តើមសិតពីគល់សក់មុន គួរចាប់ផ្តើមសិតពីចុងសក់មកមុន ហើយដោះសក់ជំពាក់ឱ្យអស់ មុននឹងសិតសក់ពីគល់មកដល់ចុង។
– គួរចាប់សិតសក់ពីក្នុងមកក្រៅ មានន័យថាសិតសក់ខាងក្នុង (ជាប់នឹងក) មុននឹងសិតសក់ខាងក្រៅ ។
– កុំបង្ខំសិតសក់ទាំងនៅសើម ព្រោះវាអាចបណ្តាលឱ្យសក់ងាយជំពាក់។ ប្រើសាប៊ូបន្ទន់ ឬទឹកបាញ់បន្ទន់សក់ ហើយប្រើក្រាសសិតថ្នមៗ ។

វិធីលួងកូនតូចទៅកាត់សក់
– សាកសួរជាងកាត់សក់ពីម៉ូដសក់ និងប្រវែងសក់ដែលត្រូវកាត់ ដើម្បីឱ្យស័ក្តិសមនឹងកូនហើយមានភាពងាយស្រួលសម្រាប់ជាង។
– យកសៀវភៅ របស់លេង ឬអ្វីដែលកូនចូលចិត្តទៅជាមួយសម្រាប់លួងកូន ។
– សរសើកូនពីម៉ូដសក់ថ្មី ហើយឱ្យរូបកូនមើលម៉ូដសក់ដែលនឹងត្រូវកាត់និងឱ្យកូនឆ្លុះកញ្ចក់មើលខ្លួនឯងក្រោយកាត់សក់រួច ។

វិធីពត់សក់ដែលដុះច្រូងច្រាង
– ប្រើម៉ាស៊ីនផ្លុំសក់ដោយប្រើក្រាសសិតពង្រាប ឬពត់ ។
– ទុកសក់កូនឱ្យវែងបន្តិចទើបងាយពត់ជាងសក់ខ្លី ។
– ប្រើជែល ឬគ្រីមលាបសក់ ដូចនេះអ្នកមិនចាំបាច់បារម្ភពីម៉ូដសក់កូនឡើយ ។

វិធីកែខៃសក់ខូច
– កាត់តម្រឹមចុងសក់តិចៗ ឬកាតសក់សេះឬដឺមីមុខឱ្យកូន (សម្រាប់កូនស្រី) ។
– ប្រសិនបើចៃដន្យអាក្រក់អ្វីកូនកាត់សក់ខ្លួនដាច់ដោយដុំៗ អ្នកគួរនាំសារ៉េសក់ជាមួយនឹងជាង ព្រោះជាងមានជំនាញជាង ។
– ប្រើមួកដើម្បីបិទបាំងក៏ជាការល្អដែរ ៕

ប្រភព៖ pmhotnews

  • វិធី​ថែរក្សា​សក់​កូនតូច​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: