Land Rover ដាច់​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ចិន​ចម្លង​ម៉ូដ​តាម តែ​មិន​សង្ឃឹម​ឈ្នះ​

​​​​​​​នៅ​ទី​បំផុត​ក្រុមហ៊ុន​ Jaguar Land Rover (JLR) បាន​សម្រេច​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Landwind Motor ​ដែល​បាន​ចម្លង​ម៉ូដ​តាម​រថយន្ត​​ម៉ូដែល ​Range Rover Evoque របស់​ខ្លួន។

 

Land Rover ដាច់​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ចិន​ចម្លង​ម៉ូដ​តាម តែ​មិន​សង្ឃឹម​ឈ្នះ​

 

ត្បិត​ថា​ Range Rover Evoque បាន​ចេញ​លក់​មុន​រថយន្ត​ម៉ូដែល​ Land Wind X7 ដែល​ចម្លង​ម៉ូដ​តាម​ស្ទើរ​តែ​ ១០០​% ក៏​ពិត​មែន​ប៉ុន្តែ​ គេ​មិន​ប្រាកដ​ថា​ក្រុមហ៊ុន​ JLR អាច​ឈ្នះ​ក្ដី​ឡើយ។ ហេតុផល​នោះ​គឺ​​ថា​​កន្លង​មក ការ​ដែល​ក្រុមហ៊ុន​រថយន្ត​ក្រៅ​ស្រុក​ចង់​ប្ដឹង​ឲ្យ​ឈ្នះ ​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ចិន​មួយ​បាន​នោះ​វា​មិន​មែន​ជា​រឿង​ងាយ​ឡើយ។

 

Land Rover ដាច់​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ចិន​ចម្លង​ម៉ូដ​តាម តែ​មិន​សង្ឃឹម​ឈ្នះ​

 

យ៉ាង​ណា​ក្ដី​ប្រសិន​បើ​​ក្រុមហ៊ុន​ JLR ឈ្នះ​​លើ​រឿង​ក្ដី​នេះ​ វា​នឹង​​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ម៉ាក​សញ្ញា​ក្រៅ​ស្រុក​ដទៃ​ទៀត បញ្ចេញ​សកម្មភាព​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​របស់​ចិន​ដែល​ចម្លង​តាម​ផលិតផល​របស់​ខ្លួន៕

 

Land Rover ដាច់​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ចិន​ចម្លង​ម៉ូដ​តាម តែ​មិន​សង្ឃឹម​ឈ្នះ​

 

Land Rover ដាច់​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ចិន​ចម្លង​ម៉ូដ​តាម តែ​មិន​សង្ឃឹម​ឈ្នះ​
​​​​​​​​
ចុច​អាន៖ រឿង​រ៉ាវ​ខ្លះៗ​ពី​ Lamborghini Aventador មនុស្ស​ភាគ​ច្រើន​មិន​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarBuzz​​​​​​​​​